ព័ត៌មានអន្ដរជាតិ
លោកស្រី Yellen ព្រមានថា បំរាមនាំប្រេងរុស្ស៊ីរបស់អឺរ៉ុបអាចគ្រោះថ្នាក់ដល់សេដ្ឋកិច្ចសកល
បំរាមរបស់សហភាពអឺរ៉ុបលើការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ីអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយអចេតនា។ នេះជាការលើកឡើងរបស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា។
ប្រទេសនៅអឺរ៉ុបភាគច្រើនរាប់បញ្ចូលទាំងអាល្លឺម៉ង់ផងកំពុងប្រឈមនឹងការអំពាវនាវឲ្យបញ្ឈប់ការទិញថាមពល និងបង្អត់ចំណូលសេដ្ឋកិច្ចរុស្ស៊ីក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសអ៊ុយក្រែនដែលជំរុញឲ្យកើតមានជនភៀសខ្លួនជាង៥លាននាក់។

ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និង រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Sergiy Marchenko នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោកស្រី Yellen បានលើកឡើងថា បំរាមបែបនេះនៅទីបំផុតអាចមានគ្រោះថ្នាក់ច្រើនជាងផលល្អ។
លោកស្រីបន្តថា ៖«អឺរ៉ុបច្បាស់ណាស់ត្រូវការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ីអំពីថាមពល ប៉ុន្តែយើងត្រូវការប្រុងប្រយ័ត្ននៅពេលយើងគិតអំពីបំរាមទាំងស្រុងលើការនាំចូលប្រេង»។
បំរាមថាមពលអឺរ៉ុបអាចកើនឡើងតម្លៃប្រេងទូទាំងពិភពលោក ហើយផ្ទុយទៅវិញ វាអាចមានផលអវិជ្ជមានតិចតួចលើរុស្ស៊ី ពីព្រោះ ទោះជារុស្ស៊ីនាំចេញប្រេងតិច ប៉ុន្តែតម្លៃលក់ចេញនឹងកើនឡើងខ្ពស់។
សំអាងលើបំរាមដែលត្រូវបានស្នើឡើង លោកស្រី Yellen មានប្រសាសន៍ថា ៖«ប្រសិនបើយើងអាចរកវិធីដោះស្រាយរឿងនោះ ដោយមិនធ្វើឲ្យប៉ះពាល់អាក្រក់ដល់ពិភពលោកទាំងមូលគឺអំពីការឡើងតម្លៃថាមពល នោះគឺជារឿងល្អ»។
សហរដ្ឋអាមេរិកបានហាមទិញប្រេងរុស្ស៊ីក្នុងចំណោមទណ្ឌកម្មជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់គោលដៅលើសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ ភាគច្រើនត្រូវគ្នានឹងអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត។
សហភាពអឺរ៉ុប ដែលនាំចូលឧស្ម័នប្រហែល៤៥%ពីរុស្ស៊ីកំពុងធ្វើការលើការពង្រីកទណ្ឌកម្មរបស់ខ្លួនបន្ថែមរាប់បញ្ចូលទាំងការហ៊ុំព័ទ្ធលើប្រេង និងឧស្ម័ន ប៉ុន្តែមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាម AFP កាលពីសប្តាហ៍មុនថា វិធានការដូចជាលើប្រេង និងឧស្ម័នជាដើមគឺត្រូវការពេលវេលាច្រើនខែ។
សប្តាហ៍នេះ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរដោយគិតជាប្រាក់រហូតដល់ពេលនេះខ្ទង់៦០ប៊ីលានដុល្លារអាមេរិក ប៉ុន្តែមិនទាន់រាប់បញ្ចូលពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍