ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសាំងនៅ កម្ពុជា ងើបថ្លៃ ១០០ រៀលវិញ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានដល់ដំណាក់កាលទី ២ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល ។

ទន្ទឹមនោះបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចគ្នា តម្លៃប្រេងសាំងនៅតែឡើងថ្លៃ ខណៈកម្ពុជាឡើង ១០០ រៀលក្នុងមួយលីត្រ ។
ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០ រៀល) ក្នុងមួយលីត្រ
៣. មីយ៉ាន់ម៉ា តម្លៃ ១.០៣ ដុល្លារ (៤,១៥០ រៀល) ក្នុងមួយលីត្រ
៤. ថៃ តម្លៃ ១.១៤ ដុល្លារ (៤,៦០0 រៀល) ក្នុងមួយលីត្រ
៥. ឥណ្ឌូណេស៊ី តម្លៃ ១.១៤ ដុល្លារ (៤,៦០០ រៀល) ក្នុងមួយលីត្រ
៦. វៀតណាម តម្លៃ ១.២១ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៣៦ ដុល្លារ (៥,៤៥០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៧១ ដុល្លារ (៦,៨៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.១៥ ដុល្លារ (៨,៦០០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសម៉ាឡេស៊ី និងព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ មកស្គាល់មេដឹកនាំល្បីៗជាប់ឈ្មោះជា “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងនោះក៏មាន ប៉ុល ពត ដែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍