Connect with us

KPT+

១០ វិធី លុបស្នាមសាក់ចេញពីដងខ្លួន បានយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

មុនសម្រេចចិត្តសាក់ទៅលើស្បែក ត្រូវពិចារណាឲ្យម៉ត់ចត់ ព្រោះវានឹងនៅជាមួយយើងជារៀងរហូត។ ម៉្យាងវិញទៀត ​អ្នកអាចស្រលាញ់សាក់នោះរយៈពេលខ្លី ហើយក៏អាចមានវិប្បដិសារី នៅពេលក្រោយផងដែរ។

រឿងដែលពិបាកនោះគឺ ការលុបសាក់នេះឯង ហើយរាល់ថ្ងៃនេះ ផលិតផលបិទបាំង ឬ​លុប​ស្នាមសាក់​មាន​ច្រើន​ជម្រើស​ណាស់ ប៉ុន្តែផលិតផលទាំងនោះនាំឲ្យមានការឈឺចាប់ ខ្លះទៀតប្រើពេលយូរ បើមិនចឹងគឺថ្លៃ។

ខាងក្រោម​នេះ​ជា វិធី​លុបសាក់​ទាំង ១០របៀប ដែល​អាចជួយអ្នក​បាន​យ៉ាងមាន​ប្រសិទ្ធភាព៖

១.បាញ់​កាំរស្មី គ្នាយើងភាគច្រើនបានដឹងពីវិធីនេះហើយ ការបាញ់កាំរស្មីអាចលុបសាក់បាន ១០០% និងបង្កឲ្យ​មាន​ស្នាម​បន្ទាប់ពី​បាញ់​រួច។ វា​មាន​តម្លៃ​ថ្លៃ និង​ឈឺខ្លាំង​ទៅលើស្បែករបស់យើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.គ្រឿង​ផាត់​មុខ​បិទបាំង​ស្លាកស្នាម ការប្រើប្រាស់ផលិតផលយកមកបិទបាំងក៏ងាយស្រួលម្យ៉ាងដែរ មិនមានការឈឺចាប់ មិនចំណាយប្រាក់​ច្រើន គ្មាន​ស្នាម​ទៀតផង ផលិតផលនោះត្រូវ​មាន​សមត្ថភាព ​ក្នុង​ការ​បិទបាំង​បាន​ក្រាស់​ល្អ មិនមែន​សម្រាប់​មុខ​ធម្មតា​ឡើយ។

៣. ក្រមួន​ឈ្មោះ Wrecking Balm អ្នកអាចប្រើប្រាស់​ផលិតផល​នេះ មក​លាប​នៅ​លើ​សាក់​ដែល​អ្នកចង់លុប គ្រាន់​តែ​ថា​វា​ចំណាយ​ពេល​យូរ ហើយ​ថ្លៃ​ទៀតផង ប៉ុន្តែគ្មានការឈឺចាប់។

៤.ការវះកាត់ ជាវិធីដែលឈឺដល់ថ្នាក់គេងពេទ្យពីរបីថ្ងៃឯណោះ ហើយលឿន ណា​មួយ​ក៏​មិន​សូវ​ថ្លៃ​ដែរ។ វិធី​នេះត្រូវបានគេប្រើប្រាស់ច្រើនគួរសម។ មានតម្លៃអាស្រ័យលើទំហំសាក់។

៥.ស្រ្កាប់​អំបិល​​ ចំពោះវិធីនេះគឺលុបសាក់​តាម​របៀប​ជម្រុះ​កោសិកា​ចោល អ្នក​អាច​ប្រើ​ស្ក្រាប់​អំបិល​ក្នុង​រយៈពេល​យូរ​ដើម្បី​ជូត​ស្នាម​សាក់​ចេញ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ផង​ដែរ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ស្បែក​ខ្លាំង​ពេក។ ​វិធីសាស្ត្រ​នេះមិន​ថ្លៃ​ទេ ប៉ុន្តែ​អាច​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​យូរ​អង្វែង​លើ​ស្បែក​របស់​អ្នក។ តម្លៃសមរម្យ ហើយឈឺតិចតួច។

 ៦.អំបិល និងទឹកក្រូចឆ្មា ក្រៅពី​បាញ់​កាំរស្មី វិធីធម្មជាតិក៏មានដែរ គឺអំបិលនិងក្រូចឆ្មា។ របៀបធ្វើ៖ អំបិល ១ខាំលាយជាមួយទឹកក្រូចឆ្មា កូរចូលគ្នាឲ្យ​ក្លាយជាល្បាយមួយ យក​សម្លី​មក​ជ្រលក់ ជូត​ទៅ​​លើ​សាក់​រយៈពេល ៣០នាទីទៅមួយម៉ោង រួចលាង​ទឹក​ក្ដៅ​អ៊ុនៗ​ជា​ការស្រេច។

៧.គ្រីមលុបសាក់ម៉ាក់ Profade គ្រីមនេះអាចលុបសាក់បានក្នុងរយៈពេល ៣-៩ខែ គ្រីមមួយ​ឈុត​មាន​បី​មុខ​សម្រាប់​ប្រើប្រាស់។ គ្រីមទីមួយមាននាទីធ្វើឲ្យស្បែកទទួលយកគ្រីមទីពីរបាន។ គ្រីមទីពីរ​មាន​នាទី​បំបែក​ទឹកថ្នាំដែលមាននៅក្រោមស្បែករបស់អ្នក។ ចំណែកឯគ្រីមចុងក្រោយ មាន​នាទី​បំបាត់​ស្នាម​សាក់​ចេញ​ពី​ស្បែក​អ្នក​តែ​ម្ដង។

៨.ការលុបស្នាមសាក់ដោយជាតិអំបិល អ្នក​អាច​សាកល្បង​វិធី​នេះ ​ដើម្បី​បំបាត់​ស្នាម​សាក់​ វាជាវិធីដូចគ្នា ប៉ុន្តែគេចាក់ទឹកអំបិល ជំនួស​ពណ៌​វិញ។ អំបិល​ដែល​ចាក់​ចូល​នោះ​ អាច​ទាញ​ស្បែក​ចេញ​ពី​ស្បែក​របស់​អ្នក​ថ្នមៗ​ ដោយ​មិន​បង្ក​ឱ្យ​អ្នក​ឈឺ​ខ្លាំង។ ស្បែករបស់អ្នកក៏នឹងនៅដដែល។ វាអាចចំណាយពេលរហូតដល់ ៤-៦សប្តាហ៍ ​សម្រាប់ដំណើរការនេះ។

 ៩.ទឹកឃ្មុំ គ្រឿងផ្សំ​ដ៏ល្អបំផុតសម្រាប់លុបសាក់គឺ ទឹកឃ្មុំនេះឯង។ របៀបធ្វើ៖ យកជែល​ប្រទាល​កន្ទុយ​ក្រពើ អំបិល យ៉ាអ៊ួរ​គ្មានជាតិស្ករ និងទឹកឃ្មុំ លាយចូល​គ្នា​លាប​ទៅ​លើ​ស្បែក ​ដែល​សម្អាត​បាន​ស្អាត​។

១០.ក្រូចឆ្មា វិធីធម្មជាតិមួយទៀតគឺប្រើប្រាស់ក្រូចឆ្មា។ របៀបធ្វើ៖ សម្អាតបរិវេណសាក់ដែលត្រូវលុបឲ្យបានស្អាត ហើយយកក្រូចឆ្មាមកដុស រួចចាំដល់ស្បែកកន្លែងនោះស្ងួត យើងលាងវាជាមួយទឹកក្ដៅឧណ្ណៗ។

គួររំលឹកដល់ប្រិយមិត្តអ្នកអានថា មុននឹងសម្រេចចិត្តសាក់ មិនថាសាក់ចិញ្ចើម ឬបបូរមាត់​ក៏ដោយ ត្រូវ​ពិចារណាឲ្យ​បាន​ច្បាស់លាស់មុនសាក់ ព្រោះថានៅថ្ងៃណាមួយ​ដែលអ្នកចង់លុប​វាចេញ វា​ពិបាក​ដល់អ្នក​ទាំង​ឈឺចាប់ ខាតពេលវេលា និងចំណាយថវិកា៕

ប្រែសម្រួល៖ ស្រីខួច

ចុចអាន៖ហេតុផល ៦យ៉ាង ​ដែល​យើង​គួរ​គិត​​ហើយ​គិត​ទៀត​ មុន​សម្រេចចិត្តចាក់​សាក់

ចុចអាន៖កុំ​ចាក់​សាក់​តាម​គ្នា បើ​អ្នកមិន​ទាន់​ដឹង​​៣ចំណុច​នេះ​នៅ​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម