KPT+
៣ វិធីងាយៗ កម្ចាត់អារម្មណ៍ឯកា តាមរយៈសកម្មភាពថ្មីៗ
ភាពឯកា ឬការដែលនៅម្នាក់ឯង មិនមែនជារឿងដែលអាក្រក់នោះទេ ពីព្រោះវាជាចំណែកមួយ នៅក្នុងជីវិតមនុស្សគ្រប់គ្នា។ ទោះបីជាចង់ ឬមិនចង់ក៏ដោយ អ្នកត្រូវរៀនបើកចិត្តឱ្យទូលាយ ទទួលស្គាល់នូវការពិតមួយនេះ។
នៅលើពិភពលោកយើងនេះ មានរឿងសប្បាយៗជាច្រើនផ្សេងទៀត ដែលអ្នកអាចធ្វើបានដោយខ្លួនឯង មិនចាំបាច់មានមនុស្សនៅជុំវិញអ្នកឡើយ។ ដូចនេះ ក្នុងអត្ថបទខាងក្រោម យើងនឹងណែនាំអ្នកនូវវិធីងាយៗ ដើម្បីកុំឱ្យមានអារម្មណ៍ឯកា។
១.ទៅកន្លែងថ្មីៗ
![](https://www.kampucheathmey.com/wp-content/uploads/2022/04/w644-2.jpg)
បើសិនជាអ្នកធុញថប់ក្នុងជីវិតប្រចាំថ្ងៃ ចង់សាកល្បងនូវអ្វីដែលថ្មី អ្នកអាចធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានបែបធម្មជាតិ ដែលមាន ព្រៃ ភ្នំ សមុទ្រ ទន្លេ ស្ទឹង និងបឹងបួ នៅតាមទីរួមខេត្តជាដើម។ ការធ្វើដំណើរទៅកាន់ទីតាំងដែលនៅដាច់ស្រយាលទាំងនោះ អាចផ្តល់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់អ្នក ដូចជា វប្បធម៌ ជំនឿ ទំនៀមទម្លាប់ ម្ហូបអាហារ ដែលមានលក្ខណៈខុសប្លែកគ្នាពីជីវិតរបស់អ្នក។
ទោះជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនចង់ទៅណាឆ្ងាយ អ្នកអាចដើរលេងក្នុងទីក្រុងដែលជាកន្លែងដែលអ្នកមិនទាន់ស្គាល់ ពីព្រោះថាក្រៅពីធម្មជាតិ មនុស្សសម័យបច្ចុប្បន្ន មានភាពច្នៃប្រឌិត បង្កើតទីកន្លែងកម្សាន្តអស្ចារ្យៗជាច្រើន។ ជាពិសេស ការដែលដើរលេងជាញឹកញាប់ ផ្ដល់ឱ្យអ្នកនូវទស្សនៈថ្មីៗ និងចំណេះដឹងជាច្រើនដែលទាក់ទងនឹងពិភពលោកទាំងមូល។
២.រាប់អានមិត្តភក្តិថ្មីៗ
![](https://www.kampucheathmey.com/wp-content/uploads/2022/04/PKjvt9pGGSaLJTYqMOFHIYo3W2N45h6F.jpeg)
មានវិធីជាច្រើនក្នុងការស្វែងរក និងរាប់អានមនុស្សថ្មីៗ ប៉ុន្តែវិធីសាស្រ្តដែលងាយហើយមានសុវត្ថិភាពនោះ គឺការចូលរួមការងារស្ម័គ្រចិត្ត និងនិយាយសន្ទនាលេងជាមួយអ្នកជិតខាងជាដើម។ ការងារស្ម័គ្រចិត្តតែងតែផ្ដល់ឱកាសឱ្យអ្នកជួបមនុស្សប្លែកមុខ មកពីទីកន្លែងខុសគ្នា ប៉ុន្តែមានសណ្តានចិត្តចង់ចែករំលែក និងជួយដល់សង្គមដូចគ្នា។
ការងារសប្បុរសធម៌ ជួយអ្នកខ្វះខាត ទាំងនោះ អាចឱ្យកម្លាំងចិត្តរបស់អ្នកពោរពេញដោយភាពមេត្តា ករុណា សេចក្ដីស្រឡាញ់ ភ្លេចអស់នូវទុក្ខកង្វល់ និងភាពសោកសៅទាំងឡាយ។ ម្យ៉ាងអ្នកក៏អាចជជែកលេងជាមួយអ្នកជិតខាងដែលអ្នកមិនទាន់ស្គាល់។ ដំបូងៗ ពេលជួបមុខគ្នា អ្នកគ្រាន់តែញញឹមដាក់គ្នា ដោយពោលពាក្យបែបលក្ខណៈរួសរាយ ថា សួស្ដី។ បន្ទាប់ពីនោះ អ្នកអាចចាប់ផ្ដើមកិច្ចសន្ទនា សួរលេងពីនេះពីនោះ ដែលជាឱកាសក្នុងការកសាងទំនាក់ទំនង ឬមិត្តភាព ជាមួយគ្នាបាន។
៣. ធ្វើអ្វីដែលថ្មី
![](https://www.kampucheathmey.com/wp-content/uploads/2022/04/success-woman-hiker-hiking-sunrise-mountain-peak-young-woman-with-backpack-rise-mountain-top-discovery-travel-destination-concept-1024x538.jpg)
មានសកម្មភាពខុសប្លែករាប់មិនអស់ ដែលអ្នកមិនទាន់បានឆ្លងកាត់ ដែលខ្លះអាចមានភាពពិបាក និងងាយស្រួលទៅតាមលទ្ធភាពរបស់បុគ្គលម្នាក់ៗ។ យ៉ាងណា នេះជាគំនិតសាមញ្ញៗដែលអាចលំហើយចិត្តបាន រួមមាន ការលេងកីឡាថ្មីៗ រៀនអ្វីដែលមិនមានក្នុងសាលា និងរៀនល្បិចប្លែកៗតាមអ៊ីនធឺណិត មួយចំនួន ឬក៏អាច ធ្វើតាមសកម្មភាពសាមញ្ញៗជាប្រចាំថ្ងៃ ដូចជា អានសៀវភៅ ធ្វើម្ហូប គូសគំនូរ លេងវីដេអូហ្គេម សាកនិពន្ធបទភ្លេង ទស្សនាខ្សែភាពយន្ត តាមចំណង់ចំណូលចិត្ត។
ជារួម យើងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ជាពិសេសអ្នកដែលរស់នៅតែម្នាក់ឯង កុំភ្លេចសាកល្បងនូវគន្លឹះសាមញ្ញៗទាំង៣ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពមិនសប្បាយចិត្ត និងមានអារម្មណ៍ឯកាជាដើម៕
ប្រែសម្រួល៖ លីលី
ចុចអាន៖វិធីដោះស្រាយអារម្មណ៍ដែលនឹករលឹក ចំពោះមនុស្សឃ្លាតចាកឆ្ងាយពីយើង
ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ តែរឿងផ្ទាល់ខ្លួនគេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច