Connect with us

សុខភាព

មូលហេតុ ៤ យ៉ាង ដែលបណ្ដាលឲ្យមានកូវីដយូរអង្វែង និងវិធីព្យាបាលត្រឹមត្រូវ

បានផុស

នៅ

ទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ដូសក្ដី តែអ្នកនៅតែឆ្លងជំងឺកូវីដដដែល ប៉ុន្តែក៏អាស្រ័យលើស្រាល​ឬ​ធ្ងន់ ទៅ​តាម​សភាព​រាងកាយដែរ។ យ៉ាងណាមិញ​ ចំពោះ​អ្នក​ឆ្លង​ហើយ​ជា​សះស្បើយរហ័ស សុទ្ធតែ​​អាច​បន្សល់​នុក​នូវ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​យូរអង្វែង (Long Covid) ដែល​ជា​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ទៀត​ បាន​កើតឡើង ហើយ​ពិបាក​នឹងបាត់​ទៅវិញណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណល់​រយៈពេលវែង នៃការឆ្លងមេរោគកូវីដ គឺកើតមានចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស។ រយៈ​ពេល​នៃ​ស្ថានភាពនេះមានចាប់ពីច្រើនខែទៅច្រើនឆ្នាំ។ ផល​វិបាក​ភាគ​ច្រើន​ នឹង​ក្លាយ​ជា​អសមត្ថភាព ​ក្នុង​ការ​វិល​ទៅ​រក​ជីវិត​ធម្មតា​វិញ ​ក្នុង​សមត្ថភាព​ពេញលេញ។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ទីផ្សារសង្គម Thaihealth ដោយមូលនិធិលើកកម្ពស់សុខភាពថៃ បាន​ចេញ​មុខ​បកស្រាយ​ពី​ប្រភពនៃមូលហេតុនៃជំងឺកូវីដនេះ។ ក្រុម​ស្រាវជ្រាវ​បាន​ព្យាករណ៍​ ពី​លទ្ធភាព​សម្រាប់​ហេតុផល​ចំនួន ៤ ដូច​ខាង​ក្រោម៖

-មេរោគនៅតែមាននៅក្នុង​សរីរាង្គ​ផ្សេងៗ​ បណ្ដាល​ឲ្យ​​រលាក​ ជា​បន្តបន្ទាប់​

-ការ​រលាក​នៅ​ក្នុង​សរីរាង្គ​ជា​ច្រើន មុខងារ​សរីរាង្គ​អចិន្ត្រៃយ៍ ​ប៉ះពាល់​ដល់​សុខភាព ​រយៈពេលវែង​

-ផល​ប៉ះពាល់​នៃ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈ​ពេល​វែង និង​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ពុំមានអនាម័យ

-ដំណើរការ​ខុសប្រក្រតី​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ។

វិធីសាស្ត្រ​ការពារ និង​ព្យាបាល​កូវីដ សម្រាប់អ្នកជំងឺដែលឆ្លងកូវីដ នៅពេលដែលដឹងថាមានរោគសញ្ញាកូវីដយូរ អ្នកអាចកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃការកើតឡើងនេះបានក្រោមវិធីសាស្ត្រ​ ៣ នៃ​ការ​ព្យាបាល​នៅ​ផ្ទះ ៖

១ បរិភោគ​អាហារ​ប្រូតេអ៊ីន ​ប្រូតេអ៊ីន​ដូចជា​សាច់ សណ្ដែក អង្ករសម្រូប និង​នំបុ័ង​ស្រូវសាលី​ទាំងមូល រួមចំណែក​ដល់​ការ​ជួសជុល​កោសិកា​ដែល​ខូច​នៅក្នុងរាងកាយ។

២​ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ លំហាត់​ប្រាណ​ស្រាល ផ្ដោត​លើ​ចលនា​យឺត វាជួយ​បាន​ច្រើន​ក្នុងការស្តាររាងកាយ​ឲ្យ​ត្រលប់​ទៅ​ដំណើរការ​ប្រសើរជាងមុន។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ប្រឹង​ខ្លាំង​ពេក ​ក្នុង​អំឡុង​ពេល​ដែល​អ្នកកំពុងហាត់។

៣ កាត់បន្ថយ​អាហារ​មិន​ល្អ អាហារ​មិន​ល្អ​ដូចជា​មី​កញ្ចប់ អាហារ​ហឹរ អាហារ​កក និង​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​ដូចជា​អាល់កុល គួរ​តែ​ត្រូវ​បាន​ចៀសវាង ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រារាំង​ប្រព័ន្ធ​ការពារ​រាងកាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

ចុចអាន៖គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣៩ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៤៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម