សេចក្ដីជូនដំណឹង
អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) ជូនដំណឹងដល់សាធារណជន និងម្ចាស់បំណុលពាក់ព័ន្ធទាំងអស់ នៃកូនបំណុលក្រុមហ៊ុន ពីថ្ងៃផុតកំណត់សម្រាប់ម្ចាស់បំណុលដាក់ជូនភស្តុតាង នៃបណ្តឹងទាមទារយ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២
(ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) សូមជូនដំណឹងដល់សាធារណជន និងម្ចាស់បំណុលពាក់ព័ន្ធទាំងអស់នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) នូវព័ត៌មានដូចខាងក្រោម៖
១- សំណុំរឿងក្ស័យធន ត្រូវបានបើកទល់នឹងកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet)។
២- ថ្ងៃផុតកំណត់សម្រាប់ម្ចាស់បំណុលដាក់ជូនភស្តុតាងនៃបណ្តឹងទាមទារ ជូនមកអភិបាល បណ្តោះអាសន្ន ដែលមានអាស័យដ្ឋានស្ថិតនៅ អគារមជ្ឈមណ្ឌលភ្នំពេញ អគារH ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថី ព្រះសីហនុ (២៧៤) កែងនឹងវិថីព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ត្រូវបានកំណត់យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៥ និង ០០នាទីល្ងាច។
៣- ការបើកកិច្ចប្រជុំម្ចាស់បំណុលលើកដំបូង ត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២ និង០០នាទីរសៀល ទីកន្លែងបើកកិច្ចប្រជុំស្ថិតនៅ អគារមជ្ឈមណ្ឌលភ្នំពេញ អគារ H ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថីព្រះសីហនុ (២៧៤) កែងនឹងវិថីព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/04/01-56-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/02-51-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/03-47-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/04-38-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/05-26-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/06-19-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/07-13-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/08-10-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/09-2-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/10-9-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/11-2-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/12-5-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/13-01-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/13-4-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?