Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ ចុះត្រួតពិនិត្យផ្ទាល់ដំណើរការប្រឡងរបស់មន្ត្រីធនាគារតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដំណើរការ ប្រឡងរបស់មន្ត្រីធនាគារតាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ NBC-FSIConnect លើកទី៤២ និងលើកទី៤៣ ដើម្បីធានាពីគុណភាពនិងប្រសិទ្ធភាពនៅក្នុងការប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ដំណើរការប្រឡងកាលពីថ្ងៃទី២១ ខែមេសា លោក ជា ចាន់តូ បានមានប្រសាសន៍ថា វគ្គ Financial Stability Institute របស់ធនាគារជាតិ នៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់លោកផ្ទាល់ដើម្បីកសាងសមត្ថភាពធនធានមនុស្សនៅ​ធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាម ការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ ។

លោកបានបន្តថា វគ្គ NBC-FSI Connect នេះតម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបី កម្រិតគឺកម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំហើយដើម្បីធានាគុណភាពសិក្សាគណៈកម្មការគ្រប់គ្រងវគ្គ មួយត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ ។

លោកបានបន្តទៀតថា ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២មានការប្រឡងចំនួន២លើក គឺលើកទី៤២ មានសិក្ខាកាមចំនួន៥៨រូប និងលើកទី​៤៣ មានសិក្ខាកាមចំនួន៥៨រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSIConnect ទាំង២លើកមានសិក្ខាកាមសរុបចំនួន ១១៦ រូបក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ឯកឧត្តមទេសាភិបាល ។

លោកបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃដដែលក៏មានការប្រឡងតេស្តសម្រាប់ជ្រើសរើសមន្ត្រីបុគ្គលិក ឲ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល​ NBC-FSI Connectជំនាន់ទី ៦ ដែលមានបេក្ខជនដាក់ពាក្យសុំការការចូលរួមប្រឡងជ្រើសរើសសរុប១៣៩រូប ដែលមានមន្ត្រី បុគ្គលិកទី​ស្នាក់ការកណ្តាល និងសាខារាជធានីខេត្តផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ៣៤ នាទីutes មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ៥៦ នាទីutes មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

ព័ត៌មានជាតិ១ ម៉ោង មុន

ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម