Connect with us

ព័ត៌មានជាតិ

វិវាទការងារ​នៅក្រុមហ៊ុនណាហ្គា​មិនទាន់​មានដំណោះស្រាយ​ដដែល​ខណៈភាគីនីមួយៗ​ប្រកាន់​ជំហររៀងៗ​ខ្លួន

បានផុស

នៅ

រហូត​មកដល់ពេល​នេះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍​នៅមិនទាន់មានដំណោះស្រាយ​នៅ​ឡើយ​ទេ​ ខណៈភាគីសហជីព​និងភាគីតំណាងក្រុមហ៊ុន​នៅ​តែបន្ត​ប្រកាន់​ជំហរតឹងរឹង​រៀងៗ​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្តី​ប្រកាសរបស់ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ចុះកាលពីយប់ថ្ងៃ​ទី២២​មេសាបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រសួងការងារ ​បានបន្ត​សម្របសម្រួល​វិវាទ​ការងាររួម​នៅក្រុមហ៊ុនណាហ្គាវើលដ៍​ដែលជាកិច្ចប្រជុំ​លើកទី៨​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់ លោក ទេស រុក្ខាផល​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ គ.ក.ប.​ ដោយមានតំណាង​ភាគី​កម្មករ​និយោជិត និងតំណាង​ភាគីនិយោជកជួបប្រជុំចរចារគ្នា។

​នៅក្នុងកិច្ចប្រជុំភាគីសហជីព​ និងតំណាងភាគីកម្មករ​និយោជិត​បានបន្តលើក​ឡើង​ស្នើសុំ​ដដែល​ ដោយ​ស្នើឱ្យកម្មករនិយោជិត​ ២០០នាក់ ដែល​បានបញ្ឈប់​ពីការងារ​រួមចូលធ្វើការងារ​ និងធ្វើការ​ដោះ​ដូរជាមួយកម្មករនិយោជិត​ ដែលកំពុង​បម្រើការងារ​ហើយស្ម័គ្រចិត្ត​ឈប់​ ជំនួស​ប្រហែល​ ៣០០​នាក់។ ក្រុមហ៊ុនអាចទទួលយកកម្មករនិយោជិតទាំង ២០០នាក់ ដោយផ្តល់ការងារឱ្យកម្មករ​និយោ​ជិត​ធ្វើការឆ្លាស់វេន ចំពោះខែទី១ ចំនួន ៥០% ខែទី២ ៧០% និងកើនឡើងបន្ត​បន្ទាប់រហូត​ដល់មាន​វេនធ្វើការងារពេញវិញ។

ជាមួយគ្នានេះដែរភាគីសហជីពតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំទំលាក់​បទចោទចំពោះតំណាងកម្មករនិយោជិត នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់ សុំបើកការិយាល័យ​សហជីពឡើងវិញ និងស្នើសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់​ទំនងការងារវិញ។ បន្ថែមពីនេះ ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បី​ឱ្យមានភាពយុត្តិធម៌ស្មើគ្នា។

ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍គឺរក្សាជំហរមិនទទួលយកកម្មករនិយោជិតចំនួន ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមវិញទេ។ ជាក់ស្តែង ក្រុមហ៊ុនធ្លាប់បានបញ្ជាក់រួចមកហើយថា បច្ចុប្បន្ន​នេះ បើទោះបីជា មានបុគ្គលិកប្រហែល ៥០០នាក់ ដែលបន្តអវត្តមានពីកន្លែងការងារ ក៏មិនមាន​ផលប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែរ។

ម្យ៉ាងវិញទៀត បុគ្គលិកដែល​កំពុង​បំពេញ​ការងារ ក៏មិនមានទាន់មានការងារធ្វើពេញលេញនៅឡើយដែរ។ ដូចនេះ ចំពោះជំហរនៃការ​ដោះស្រាយគឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយក កម្មករនិយោជិតដែល​បានបញ្ឈប់​ពីការងាររួមចូលធ្វើការងារវិញនោះទេ។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរនៅមិនទាន់ឈានដល់ចំណុច​ព្រមព្រៀងគ្នា​នៅឡើយទេដោយបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានបញ្ជាក់ថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

 ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់​គឺអាច​បញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម