Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន​កំពុងសិក្សា​គម្រោង​ផ្លូវនាវាចរណ៍​ និងប្រព័ន្ធ​ភស្តុភាកម្ម​ទន្លេបាសាក់

បានផុស

នៅ

ប្រទេសកម្ពុជា និងចិន កំពុងសិក្សា​លើនៃគម្រោង​ផ្លូវនាវាចរណ៍​ និងប្រព័ន្ធភស្តុភា​​កម្មទន្លេបាសាក់ដើម្បី​ធ្វើឱ្យប្រសើរឡើង​បណ្តាញផ្លូវទឹក​របស់កម្ពុជា​ឱ្យមានការ​តភ្ជាប់ដោយរលូន​ និងផ្ដល់ផលប្រយោជន៍​ដល់សេដ្ឋកិច្ចជាតិ​។

កាលពីពេលថ្មីៗនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​រៀបចំ​ឱ្យមាន​ការតភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេ​បាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍​តាមផ្លូវ​ទឹក ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់​នេះត្រូវបានលើកឡើង​កាលពីរសៀល​ថ្ងៃទី​ ២២មេសាឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណា​ឱ្យ​ក្រុមហ៊ុនCCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

ថ្លែងនៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងនេះនឹងធ្វើឱ្យ​ប្រសើរ​ឡើង​ការ ដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើង​បណ្តាញផ្លូវទឹករបស់​កម្ពុជាឱ្យមានការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យ​មាន​ការ​ដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានបន្តថា «កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែល​រួម​មាន ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម