វប្បធម៌ ជំនឿ
យល់សប្ដិឃើញកាំភ្លើង ឬត្រូវបានគេភ្ជង់ ជាសញ្ញាឲ្យតឿនសតិប្រុងប្រយ័ត្នខ្ពស់
គេងសុបិនឃើញកាំភ្លើង ឬឃើញខ្លួនឯងត្រូវគេភ្ជង់កាំភ្លើងបម្រុងបាញ់សម្លាប់ នេះបើតាមជំនឿពីចាស់ៗលោកថា ឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ នៅពិភពនៃជីវិតពិត។
ទន្ទឹមនោះ រាល់សុបិនដែលបានឃើញ តាមធម្មតាវាជាសញ្ញាចង់មកដាស់តឿនម្ចាស់សុបិននេះឯង។

សុបិនឃើញខ្លួនឯងចង់បាញ់កាំភ្លើង
បកស្រាយសុបិនថា ក្នុងអំឡុងពេលនេះ អ្នកត្រូវប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ខ្លួនឯង ដែលសំខាន់បំផុត ពីព្រោះប្រសិនបើអ្នកបានធ្វើអ្វីមួយឆេវឆាវ គ្មានសតិគ្រប់គ្រង នោះអាចនាំឲ្យមានការយល់ច្រឡំ មានបញ្ហាធំកើតឡើងមិនខាន។
សុបិនឃើញគេភ្ជង់កាំភ្លើងបម្រុងបាញ់សម្រាប់យើង
មានន័យថា ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពលំបាក នឹងមានអ្នកតាមជួយរហូតដល់អ្នកអាចឆ្លងផុតឧបសគ្គនោះមកបាន។ ក្ដីសុបិននេះ មិនមែនអាក្រក់ឡើយ វាជាសុបិនមួយនាំមកនូវភាពរីករាយក្នុងជីវិតពិតវិញទេ។

សុបិនឃើញខ្លួនឯងត្រូវគេបាញ់ចេញឈាម
យោងតាមជំនឿចាស់ៗពីបុរាណលោកថា ក្នុងអំឡុងពេលនេះ អ្នកនឹងមានសំណាងមួយដែលកើតចេញពីការប្រថុយប្រថានខ្ពស់ ឬមានសំណាងក្នុងការធ្វើដំណើរផ្លូវឆ្ងាយណាមួយហ្នឹងឯង៕
គ្រូ ណុប
ចុចអាន៖គេងសុបិនឃើញពស់វែក ជាសញ្ញាឲ្យប្រុងប្រយ័ត្នខ្លួនមែនទែន
ចុចអាន៖វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី