សេដ្ឋកិច្ច
កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យបានលើសពី ១០ ពាន់លានដុល្លារ នៅឆ្នាំនេះ
កម្ពុជា និងវៀតណាមបានប្តេជ្ញានឹងជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីនេះឱ្យបានលើសពី ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ ទោះបីជំងឺកូវីដ-១៩ មិនទាន់បានផុតរលត់ក៏ដោយ។
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាមួយលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូកាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃល្អរវាងកម្ពុជា-វៀតណាម ពិសេសលទ្ធផលកំណើនពាណិជ្ជកម្មទ្វភាគីដែលសម្រេចបានប្រមានជិត ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ស្របតាមទិសដៅដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមប្រធានាធិបតីវៀតណាម មកកាន់កម្ពុជានាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។
ភាគីទាំងពីរក៏បង្ហាញការប្តេជ្ញាចិត្តតាមរយៈការដោះស្រាយបញ្ហាជួបប្រទះ ដោយធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីនេះឱ្យបានលើសពី ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ ទោះបីជំងឺកូវីដ-១៩ មិនទាន់បានផុតរលត់នៅឡើយក៏ដោយ។
ជាងនេះទៅទៀត ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីស្វែងរកដំណោះស្រាយលើវិធានបូកបន្ថែម(Extended Cumulation) សម្រាប់ផលិតកម្មកង់ ដែលកម្ពុជានាំទៅសហភាពអឺរ៉ុប ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-សហភាពអឺរ៉ុប បានចូលជាធរមានកាលពីឆ្នាំ២០២០ កន្លងទៅ ដែលបទប្បញ្ញត្តិលេខ ២០១៥/២៤៤៦ របស់សហភាពអឺរ៉ុប តម្រូវឱ្យភាគីកម្ពុជា-វៀតណាមបំពេញនីតិវិធីចាំបាច់ក្នុងការទទួលបានវិធានបូកបន្ថែមនេះ។
លើសពីនេះ ភាគីទាំងពីរបានពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាការនាំស្វាយចន្ទី និងស្ករសពីកម្ពុជាទៅប្រទេសវៀតណាម ដែលមានការរាំងស្ទះផ្នែកបច្ចេកទេសមួយចំនួន ហើយក៏បានប្តេជ្ញាចិត្តសហការដោះស្រាយកិច្ចការនេះបន្តទៀត ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាងនេះទៀតភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាផ្សេងទៀតពាក់ព័ន្ធវិស័យពាណិជ្ជកម្មតាមព្រំដែនដោយបានឯកភាពចាត់តាំងឱ្យក្រុមការងារពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ការធ្វើពាណិជ្ជកម្មតាមព្រំដែន សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម-វិនិយោគ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់