Connect with us

KPT+

ទម្លាប់ងាយៗ ប្រុសៗគួរធ្វើ បើចង់ឲ្យដៃគូមិនអាចដកចិត្ដបាន

បានផុស

នៅ

ការរួមភេទគឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិត​បង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ?

ប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំ​មួយ​ចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។

១.ស្វែងយល់ពីអារម្មណ៍

ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួម​សម​រភូមិជាមួយយើងហើយឬនៅ។ បើភាគីខាង​ស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការ​បានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។

២.បង្កើតអារម្មណ៍

ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងក៏ដឹងស្រាប់ហើយថាមនុស្សស្រីចង់ឲ្យយើងជាបុរស ស្វែងយល់ពីខ្លួនប្រាណរបស់គាត់ឲ្យបានច្រើន យើងអាចជារងើកភ្លើងបញ្ជេះកម្ដៅក្នុងខ្លួនដែរ ដែល​អាច​បង្កើតបានជាអារម្មណ៍​ពុះ​កញ្ជ្រោររោលរាល មុនឈានទៅដល់ការរួមភេទ។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ឯកទេសសុខភាពផ្លូវភេទ នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រីបានបន្ថែមទៀតថា មានចំណុចខ្លះមានភាពកខ្វក់បន្ដិចដែលប្រុសៗត្រូវធ្វើ ដូចជាការប្រើប្រាស់មាត់ អណ្ដាត ច្រមុះ ម្រាមដៃ ទៅប៉ះដងខ្លួន និងចំណុចពិសេសរបស់ដៃគូ។ កាលណាដែលកាយវិការរបស់យើងអាចធ្វើឲ្យខាងស្រី​មានអារម្មណ៍បានយូរ យើងនឹងក្លាយជាតួឯករបស់ដៃគូគ្រប់ពេល។

៣.ការផ្ដល់អតិ្ថភាពឲ្យដៃគូមុន

មនុស្សស្រីអាចនឹងប្រើពេលវេលាយូរដើម្បីជោគជ័យឈានទៅដល់ចំណុចកំពូល។ ចំណែកមនុស្សប្រុសវិញ ភ្លេចខ្លួនតែមួយភ្លែតគឺរួចស្រេចបាត់ហើយ ដូច្នេះប្រុសៗត្រូវគិតដល់ចំណុចនេះ។ ការធ្វើឲ្យដៃគូដល់ចំណុចកំពូលបាន មិនមែនទាល់តែរួមភេទនោះទេ ពោលសកម្មភាព កាយវិការ ប៉ះស្ទាបអង្អែល ថើប ក៏អាចធ្វើឲ្យខាងស្រី​មាន​អារម្មណ៍ ហើយឈានដល់ចំណុចកំពូលបានដែរ។ អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ក៏បានបញ្ជាក់ទៀតថា ការណ៍ដែលអាចធ្វើឲ្យមនុស្សស្រីឆាប់ទៅដល់ចំណុចកំពូលបានលឿនគឺ ការធ្វើរំញោចលើតំបន់ គ្លីតូរីស (clitoris) ដែល៧០%អាចនឹងធ្វើឲ្យស្រីៗ​ឆាប់ដល់ចំណុចកំពូលបានលឿន។ កាលណាដែលបុរសអាចធ្វើឲ្យដៃគូទៅដល់ គោលដៅបានមុន នោះមានន័យថាយើង​អាចទាញបានទំនុកចិត្តយ៉ាងកក់ក្ដៅពីដៃគូ ហើយភាពទៅដល់ចំណុចកំពូលរបស់មនុស្សស្រីអាចមានរយៈពេលយូរជាងបុរស ដូច្នេះក៏ជាពេលដែលអ្នកទាំងពីរត្រូវចាប់ផ្ដើមធ្វើដំណើរទៅជាមួយគ្នាបាន។

៤.ការយកចិត្ដទុកដាក់

ក្ដីសុខផ្លូវភេទ មិនមែនមានត្រឹមតែការរួមភេទប៉ុណ្ណោះទេ តែត្រូវយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ទាំងមុនពេល និងក្រោយពេលរួមភេទ។ ចំណុចមួយនេះភាគច្រើនបុរសៗតែងភ្លេច ខ្លួនបន្ទាប់ពីរួមភេទហើយ និង​តែងសោះ​អង្គើយ​ផ្សេងៗរៀងខ្លួន ក៏ជាហេតុធ្វើឲ្យដៃគូឆាប់អស់អារម្មណ៍។ សកម្មភាពមួយចំនួនអាចមានប្រយោជន៍​សម្រាប់ដៃគូដែលត្រូវចាប់ផ្ដើមពីខាងប្រុសជាមុន ដូចជាកាយវិការប្រលែងថ្នាក់ថ្នម ពាក្យសម្ដី ស្នាមញញឹម ទាំងនេះនឹងធ្វើឲ្យដៃគូ រឹតតែមានភាពស្និទ្ធស្នាលទ្វេដង។ អ្នកស្រី Pella Weisman បានបន្ថែមទៀតថា កាលដែលបុរសទុកដៃគូចោល ក្រោយពេលរួមភេទ នោះភាគីខាង​ស្រី​នឹងមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់​ចោល ហើយមានតម្លៃពេលដែលគេត្រូវការ។ មនុស្សស្រីចង់បានការយកចិត្ដទុកដាក់ ទាំងពាក្យសម្ដី កាយវិការប្រលែងថ្នាក់ថ្នម ទាំងមុននឹងក្រោយពេលរួមភេទ ធ្វើបែបនោះទើបអាចបំពេញក្ដីស្រលាញ់ឲ្យគាត់បានពេញលេញ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ប្រុសៗច្រើនយល់ខុស លើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ

ចុចអាន៖មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៥៨ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម