Connect with us

សុខភាព

កំពូលអាហារ ៤ មុខ រួមចំណែកបង្ការជំងឺមហារីក

បានផុស

នៅ

ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​ និង​បាន​​ឆក់​យក​ជីវិត​មនុស្ស​​រាប់​លាន​នាក់​​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​ ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ជា​រឿង​សំខាន់​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ជាក់ស្ដែង ក្រៅ​ពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ របប​អាហារ​​ក៏​ដើរ​តួនាទី​​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ​​។

អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​

១. ពពួកបន្លែ​បណ្ដុះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពពួក​​បន្លែ​​បណ្ដុះ​ជា​ប្រភេទ​​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូខូលី​បណ្ដុះ​​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។ គ្រាន់​តែ​ប្រូខូលី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​រហូត​ដល់​៥០%​ឯណោះ​។

២. បន្លែ​បៃតង​

រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូចជា​ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។

៣. ប៉េងប៉ោះ

ចំពោះ​បុរស​ ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន​​ ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​។ ជា​ពិសេស ប៉េងប៉ោះ​​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ​ ពីព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។

៤. តែ​បៃតង

​ចំណែក​ឯ​តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ការពារ​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ និង​មេរោគ។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ យើង​គួរ​​ញ៉ាំ​តែ​បៃតង​ជា​ប្រចាំ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​បន្ថែម​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់

ចុចអាន៖អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣៤ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៤០ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម