Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ងិន ម៉ារ៉ាឌី ក្តាប់បានតំណែងធំក្នុងភាពយន្តដំបូង

បានផុស

នៅ

ភ្នំពេញ៖ ស្របពេលដែលការគាំទ្រ និងប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈ កញ្ញា ងិន​ ម៉ារ៉ាឌី​ ដែលជាបវរកញ្ញាចក្រវាល​កម្ពុជា ​២០២១ ពេលនេះបានចាប់រំលេចខ្លួនជាលើកដំបូងក្នុងខ្សែភាពយន្តថ្មីដែលត្រូវបានគេដឹងថានាងទទួលបានតំណែងធំក្នុងរឿងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា បវរកញ្ញា ងិន ម៉ារ៉ាឌី ថ្មីៗនេះត្រូវបានក្រុមហ៊ុនមួយបានទាក់ទងហៅនាងថតសម្តែងរឿងខ្លីក្នុងពេលឆាប់ៗនេះ ដែលក្នុងជំហ៊ានដំបូងនេះគឺ ងិន ម៉ារ៉ាឌី គ្រងតំណែងជាតួឯក។ ប្រភពបន្តថា ភាពយន្តដែល ម៉ារ៉ាឌី ត្រូវថតនេះ គឺជាប្រភេទរឿងបែបស្នេហាយុវវ័យដោយបញ្ចូលមនោសញ្ចេតនាយ៉ាងចាប់អារម្មណ៍។

ងាកទៅមើលសាមីខ្លួន គឺម្ចាស់ម្កុដចក្រវាលកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌីក៏បានធ្វើការបង្ហោះនៅក្នុង IG ដោយបានបញ្ជាក់ថា៖ “A new short film is coming soon.​ Thank you for giving me this opportunity”។

ពាក់ព័ន្ធនឹងដំណឹងនេះដែរមិនទាន់អាចស្វែងរកការសួរនាំបន្ថែមពីកញ្ញា ងិន ម៉ារ៉ាឌី បានទេនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ យ៉ាងណាក៏មានប្រភពបញ្ជាក់ថា ងិន ម៉ារ៉ាឌី ក្រោយទទួលបានឱកាសសម្តែងលើកដំបូងនេះ នាងបានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយចិត្ត ខណៈនាងបានត្រៀមខ្លួនរួចរាល់សម្រាប់តំណែងធំមួយនេះ។

សូមជម្រាបថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់ម្កុដ Miss Universe Cambodia 2021 និងនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe លើកទី៧០ ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម