ព័ត៌មានជាតិ
រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិសម្ពោធឱ្យដំណើរការមានសមត្ថភាពផលិតចំណីបាន ១ម៉ឺន៥ពាន់តោន/ខែ
ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ និង មោទកភាពចំពោះក្រុមហ៊ុន ដែលបានសហការវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនេះឡើង។
លោករដ្ឋមន្រ្តីបន្តថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជ រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្លលក្ខណ:អំណោយ ផលលើការវិនិយោគ។ ជាក់ស្តែង សមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យផលិតកម្មចំណីសត្វ គឺការសម្ពោធរោងចក្រផលិតចំណីសត្វដ៏មានសក្តានុពល ដែលប្រសូត្រចេញពីកិច្ចសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ (ប្រទេសហូឡង់)។ លោក វេង សាខុន សង្កត់ធ្ងន់ថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ: គ្រួសារ ជារួមបាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។
លើសពីនេះទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របី ត្រូវបានប្តូរតួនាទីពីការចិញ្ចឹម ដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។
ជាមួយគ្នានេះ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។
ក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ ប្រើកម្មករ ៥២ នាក់ និងផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០% នៃថាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីថាមពលពន្លឺព្រះអាទិត្យ។ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀត ដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក