ព័ត៌មានជាតិ
ផែរណបនៅកំពង់ផែស្វយ័តភ្នំពេញ សម្រេចសាងសង់បានជាង ៨៥ ភាគរយ គ្រោងបញ្ចប់អំឡុងខែមិថុនា
គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឲ្យដំណើរការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
លោក ស៊ុន ចាន់ថុល នៅព្រឹកនេះបានចុះទៅពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់កំពង់ផែរណបដ៏សំខាន់នេះ ដែលនឹងផ្តល់ប្រយោជន៍សម្រាប់ការដឹកជញ្ជូនទំនិញចេញចូលនិងនាំទៅលក់នៅក្រៅប្រទេស។
លោក ស៊ុន ចាន់ថុលបានបញ្ជាក់ថា ក្រោយបញ្ចប់ការអភិវឌ្ឍផែរណបនៅកំពង់ផែស្វយ័តភ្នំពេញ នឹងបន្តគម្រោងអភិវឌ្ឍកំពង់ផែរណប ៧ ទីតាំងទៀត មានដូចជានៅទន្លេបិទ កោះរកា ព្រែកតាម៉ាក់ ឆ្លូង កំពង់ឆ្នាំង។
ដោយឡែកទាក់ទងគម្រោងសាងសង់ស្តារព្រែកអំបិលទៅដល់ខេត្តកែប តាមការសិក្សាជំហានដំបូងបញ្ជាក់ថា មានប្រវែង ១៦៨ គីឡូម៉ែត្រ។ ក្នុងប្រវែង ១៦៨ គីឡូម៉ែត្រ ប្រហែល ១១៥ គីឡូម៉ែត្រជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំងនិងវស្សា ហើយត្រូវជីកបន្ថែម ៥ ទៅ ៧ គីឡូម៉ែត្រទៀតដើម្បីធ្លាយភ្ជាប់ទៅសមុទ្រខេត្តកែបតែម្តង។
បើតាមលោក ស៊ុន ចាន់ថុល ក្រោយមានការឯកភាពពីប្រមុខរដ្ឋាភិបាល ក្រសួងសាធារណការនឹងសិក្សាបន្តទៀតលើផលប៉ះពាល់ដូចជាបរិស្ថាន ហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីឲ្យគម្រោងនេះឈានទៅសម្រេចបាន។
ក្រៅពីអភិវឌ្ឍកំពង់ផែរណបទាំង ៧ កន្លែង លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍផែយុទ្ធសាស្ត្រនៅស្អាង នៅតាកែវ និងនៅកែប ដើម្បីជំរុញការអភិវឌ្ឍផ្លូវដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយការប្រើប្រាស់ផ្លូវថ្នល់ដែលបង្កនាំគ្រោះថ្នាក់ និងចំណេញពេលវេលា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់