ព័ត៌មានអន្ដរជាតិ
ទីបំផុត WHO បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅ អ៊ូហាន ដើម្បីរកប្រភពដើមនៃវីរុសកូរ៉ូណា
ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) នឹងធ្វើដំណើរទៅកាន់ទីក្រុង អ៊ូហាន នាខែមករាខាងមុខនេះដើម្បីស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ១៩បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែជាមួយប្រទេសចិនដើម្បីទទួលបានការយល់ព្រម។

អ្នកនាំពាក្យ WHO លោក Hedinn Halldorsson បានបញ្ជាក់ថា បេសកកម្មអន្តរជាតិនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍ដំបូងនៃខែមករាដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដែលបានបង្កឲ្យមានជំងឺរាតត្បាតជាសកល។
មួយឆ្នាំដែលជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង១.៦លាននាក់និងឆ្លងជាង៧៣លាននាក់នៅទូទាំងពិភពលោក សំណួរថាតើវីរុសនេះមកពីណានិងថាតើវាឆ្លងមកមនុស្សតាមរបៀបណានៅតែជាអាថ៌កំបាំងនៅឡើយ។

សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះឡើងនោះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតដឹកនាំដោយ WHO ប្រកបដោយតម្លាភាពនិងបានរិះគន់លើលក្ខខណ្ឌរបស់អង្គការនេះដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រចិនធ្វើការស្រាវជ្រាវដំណាក់កាលដំបូង។
ប្រទេសចិនបានរាយការណ៍ពីករណីដំបូងនៃជំងឺកូវីដក្នុងទីក្រុង អ៊ូហាន ភាគកណ្តាល ទៅ WHO នៅថ្ងៃទី៣១ខែធ្នូនិងបានបិទផ្សារសើមដែល វីរុសកូរ៉ូណាត្រូវបានគេជឿថាផ្ទុះចេញពីទីនោះ។

នៅខែឧសភា បណ្តារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវដល់ WHO ឲ្យកំណត់ប្រភពដើមនៃវីរុសកូរ៉ូណានិងរបៀបដែលវាឆ្លងចេញពីសត្វហើយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានបញ្ជូនក្រុមទៅកាន់ទីក្រុងប៉េកាំងនៅខែកក្កដាដើម្បីរៀបចំការស៊ើបអង្កេតជាអន្តរជាតិ។
ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេអំពីពេលវេលាដែលក្រុមអ្នកវិទ្យាសាស្ត្រធំៗនឹងអាចធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចាប់ផ្តើមការសិក្សាអំពីរោគរាតត្បាតដើម្បីព្យាយាមកំណត់ករណីមនុស្សដំបូងនិងប្រភពនៃការចម្លងរបស់ពួកគេ។
ឥឡូវ ក្រុមអ្នកជំនាញអន្តរជាតិមានគ្នាពី១២ទៅ១៥នាក់កំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហានដើម្បីពិនិត្យមើលភស្តុតាងរួមទាំងសំណាកមនុស្សនិងសត្វដែលប្រមូលដោយក្រុមអ្នកស្រាវជ្រាវជនជាតិចិនផងដែរនិងដើម្បីបង្កើតការសិក្សាដំបូងរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ