ព័ត៌មានជាតិ
ស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកជំទាវក៏បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក។
លោកជំទាវក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជម្រុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកជំទាវក៏បានជម្រុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌច្បារអំពៅ ត្រូវតែធ្វើអំពើល្អ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់ គណបក្សឲ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក។
ជាមួយគ្នានេះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំអំណោយដ៍ថ្លៃថ្លាសម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ