Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អបអរលោក Macron មុនគេ សម្រាប់ការឈ្នះឆ្នោត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអបអរសាទរលោកប្រធានាធិបតីបារាំង Emmanuel Macron មុនគេសម្រាប់ការឈ្នះឆ្នោតលើគូប្រជែងលោកស្រី Marine Le Pen ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះលើបណ្ដាញ Twitter លោក Zelensky បានពណ៌នាថា លោក Macron ជា “មិត្តពិត” ហើយបានសម្តែងការដឹងគុណសម្រាប់ការគាំទ្ររបស់បារាំងចំពោះអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានលុកលុយ ។

លោក​បាន​សរសេរ​ថា​ “​ខ្ញុំ​ជឿជាក់​ថា​ យើង​កំពុង​ឈាន​ទៅ​មុខ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ទូទៅ​ថ្មី​ ​ហើយអឺរ៉ុបនឹងមានការរួបរួមថ្មី និងរឹងមាំបន្ថែមទៀត“ ។

គួរបញ្ជាក់ថា លោក Macron បានដើរតួនាទីសំខាន់ក្នុងការព្យាយាមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាទស្សនកិច្ចប្រធានាធិបតីរុស្ស៊ីនៅទីក្រុងមូស្គូ មុនពេលការលុកលុយរបស់រុស្ស៊ី និងបានចូលរួមក្នុងការហៅទូរស័ព្ទជាច្រើនលើកជាមួយលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីពេលនោះមកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ លោក Zelensky ចង់ជួបលោក Putin ម្ដងទៀតដើម្បីបញ្ចប់សង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម