Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន សែន ​អនុញ្ញាត​ឲ្យក្រុមហ៊ុន​ចិនចំនួន ៣​ ចូលស្វែងយល់​ពី​បរិយាកាស​វិនិយោគ​នៅកម្ពុជា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ​ ហ៊ុន សែន​ នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ​បានអនុញ្ញាត​ឲ្យក្រុម​ហ៊ុនចិនចំនួន ៣​ ដឹកនាំ​ដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានអគ្គនាយក ក្រុមហ៊ុន ព្រីនស៍​ ហូលឌីង គ្រុប ចូលជួបសំដែង​ការគួរសមនិងស្វែងយល់​ពីបរិយាកាសវិនិយោគ​នៅក្នុងព្រះរា​ជា​ណា​ចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ាង សុផល្លែត​ ជំនួនការផ្ទាល់​សម្តេចតេជោ​ ហ៊ុន សែន​បានឲ្យដឹង​ថា​៖អ្នកឧកញ៉ា ចេន ហ្សី និង​ថ្នាក់ដឹកនាំនិងក្រុមហ៊ុន​ China investment ,ក្រុមហ៊ុន អ៊ីស្ទ័រ​ និង ក្រុមហ៊ុន គួរអានបានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹកបានអនុញ្ញាតឱ្យក្រុមហ៊ុនលោកបានចូលជួបសំដែងការគួរសមនិងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា ចេន ហ្សី បានជម្រាបជូនសម្ដេចតេជោអំពីអាជីវកម្ម​របស់ក្រុមហ៊ុនទាំងបីដែលរួម​មាន​វិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនា សម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្ម សំណង់ ឡូជីស្ទិកស៍ មូលបត្រ​និងពាណិជ្ជកម្មមូលបត្រ។ ក្នុងន័យនេះអ្នកឧកញ៉ា ចេន ហ្សី បានគោរពស្នើសុំការ​ពន្យល់ពី​សម្ដេចតេ ជោហ៊ុនសែន ពាក់ព័ន្ធបរិយាកាសវិនិយោគនៅកម្ពុជា។

​ការឆ្លើយតបសម្ដេចបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំង​៣សម្តេចតេជោ​បានជម្រាបជូន​ថ្នាក់​ដឹក​នាំក្រុម​ហ៊ុនថាបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ដោយមូលហេតុទី​១ កម្ពុជាមានសុខសន្តិភាពនិងស្ថេរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។ ទី២ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។ទី៣ កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ។

ទី៤ កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិកទេកម្ពុជាគឺអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើមដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផងនិងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១៤ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម២១ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

កីឡា៣០ នាទីutes មុន

បេក្ខភាព​១៦រូប​ឈាន​ដល់​វគ្គ​១/៨ផ្តាច់​ព្រ័ត្រ​ក្នុងការ​ប្រកួតបាល់ទាត់​ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍

Sokha Hotels

ព័ត៌មានពេញនិយម