Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការ​កំពុង​សិក្សា​គម្រោង​ជីកព្រែក​ជាង​៧គីឡូម៉ែត្រ​ភ្ជាប់​ទៅ​កំពង់ផែ​សមុទ្រ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន​កំពុងធ្វើការសិក្សា​លើគម្រោងជីកព្រែកជាង៧គីឡូម៉ែត្រ​ភ្ជាប់​ទៅ​កំពង់ផែសមុទ្រកែប ដើម្បីបើកការដឹក​ជញ្ជូន​តាមផ្លូវទឹកពីដងទន្លេនា​នាទៅកាន់​កំពង់ផែសមុទ្រ​ឲ្យអស់លទ្ធភាព ខណៈដែលកម្ពុជាមានសក្ដានុពលផ្លូវទឹកជាច្រើន ដែលមិនទាន់​បានប្រើ​ប្រាស់​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ​ការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា៖ “យើងចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និង​សម្បូរបែបដែលការដឹកជញ្ជូនផ្លូវទឹកនេះនឹងកាត់បន្ថយការស្ទះចរាចរ,កាត់បន្ថយការខូចផ្លូវ ចំណេញ​ពេលវេលា និងចំងាយផ្លូវ ចំណេញថវិកា”។

លោក ទេសរដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាមានលទ្ធភាពប្រើប្រាស់ទឹកទន្លេមេគង្គទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។ ហើយថា មានកំពង់ផែរណបចំនួន៧កន្លែងរួមមាន៖ កំពង់ផែរណបពហុបំណង​(TS11) កោះរកា ​ព្រែកតាម៉ាក់​ កំពង់ឆ្នាំង​ឆ្លូង ទន្លេបិទ និងចំណតផែកុងតឺន័រ(LM17)។

តាមការសិក្សាជំហ៊ានដំបូងរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន គ្រោងនឹងជីកព្រែកថ្មី​មួយ​ខ្សែប្រវែងពី៦ ទៅ៧គីឡូ​ម៉ែត្រ​ទៅកាន់កំពង់ផែកែប លើប្រវែងសរុប១៦៨គីឡូម៉ែត្រពីព្រែក អំបិល​ទៅកែប។

លោកសៅ សាវ័ន្ត នាយកក្រុមហ៊ុន(PTLS)បានឲ្យដឹងថា៖ កំពង់ផែនេះ ជាចរន្តដឹកជញ្ជូន​ទំនិញយ៉ាង​សំខាន់ ក្នុងការប្រមូលនិងការដឹកជញ្ជូនទំនិញក្នុងនិងក្រៅស្រុក ព្រោះកំពង់ផែនេះជាចំណុច​បេះដូង​នៃប្រទេស។
កំពង់ផែនេះស្ថាបនាបានប្រមាណ៨០%ហើយដោយគ្រោងនិងបើកសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម