Connect with us

កីឡា

សមាជិកក្រុមនារីកម្ពុជា បង្ហើបពីការយល់ចិត្តគ្នាបណ្ដើរៗនៅក្នុងក្រុម មុនចេញទៅស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

កីឡាការិនីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន ជាវៃ បានបង្ហើបឱ្យដឹងថា ខ្លួនជាមួយក្រុមជម្រើសជាតិ ហាក់ចាប់ផ្ដើមយល់ចិត្តគ្នាជាបណ្ដើរៗក្រោយហ្វឹកហាត់បានមួយរយៈ សម្រាប់​ក្រុម ត្រៀម​ស៊ី​ហ្គេម លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​វៀតណាម ដែល​កម្ពុជា នឹងចូលរួម​លើកដំបូង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​នឹង​កំពុងធ្វើការ​បោះជំរំ​ហ្វឹកហាត់​រយៈពេល​បី​សប្តាហ៍ នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី មុននឹង​ចេញទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​ ០៦ ខែមេសា ខាងមុខ​។​

​បាន ជា​វៃ ដែលជា​កីឡាការិនី​មក​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ឆ្លើយឆ្លង​ជាមួយ ‘​កម្ពុ​ជាថ្មី​’ ដូច្នេះ​ថា​៖ «​ចំពោះ​ការហ្វឹកហាត់​យើង​ទើបតែ​ធ្វើ​ជាមួយគ្នា​បាន ៥,៦ ​ថ្ងៃ រៀង​ពិបាក​បន្តិច ដោយសារតែ​យើង​មកពី​ក្លិប​ផ្សេងៗ​គ្នា ត្រូវ​រៀន​ការយល់​ពីគ្នា ពី​ទម្រង់​លេង​។ មួយទៀត​យើង​ត្រូវ​ហ្វឹកហាត់ ១ ​ថ្ងៃ ២ ​ដង​អ៊ីចឹង​យើង​រៀង​ក្ដៅ​នឹង​អាកាសធាតុ​។​»

«​ប្រហែលជា​ចូលដល់​អាទិត្យ​ទី​ ២ យើង​អាច​នឹង​ចាប់ផ្ដើម​រៀន​យល់​ពីគ្នា​បាន​ច្រើន ហើយ​យើង​ផ្ដើម​រៀន​ពី​ទម្រង់​ដើម្បីឱ្យ​វា​បានល្អ​ប្រសើរ​ជាង​ហ្នឹង​។​» បាន ជា​វៃ បាន​បន្ថែម​។​

​សូមបញ្ជាក់ថា ក្រុម​ម​បាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹងចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី ​៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម លើ​ប្រភេទ​កីឡាបាល់ទាត់ ក្នុង​វិញ្ញាសា​បាល់ទាត់​នារី ដែល​គ្រោង​ចាប់ផ្ដើម​មុន​ពិធី​បើក (​ពិធី​បើក​នៅ​ថ្ងៃទី ​១២ ខែឧសភា​) នៅ​ថ្ងៃទី​ ០៦ ខែឧសភា ឆ្នាំ​ ២០២២ ហើយ កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម និង​ហ្វីលីពីន ខណៈ​ឥណ្ឌូនេស៊ី បានសម្រេច​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​។​

​កីឡាការិនី​ម្ចាស់​ស្បែកជើង​មាស លី​គ​បាល់ទាត់​នារី​កម្ពុជា ដដែល​រូបនេះ​បាន​និយាយ​ពី​ការដកខ្លួន​របស់​ឥណ្ឌូនេស៊ី ផងដែរ​ថា​៖ «​សម្រាប់​ការដកខ្លួន​របស់​ឥណ្ឌូនេស៊ី​វិញ ជា​ក្រុម​មួយ​ដែល​យើង​អាច​លេង​ជាមួយ​គាត់​បាន​អ៊ីចឹង​យើង​បាត់បង់​ឱកាស​នៅក្នុង​ការបង្ហាញ​ខ្លួន និង​ការលេង​ជាមួយនឹង​ពួកគាត់ ប៉ុន្តែ​ដែល​សំខាន់​យើង​មាន​សម្ពាធ ដោយសារ​តែមាន ៣ ​ក្រុម ហើយ​ក្រុម​ដែល​នៅ​សុទ្ធតែជា​ក្រុម​ខ្លាំង ប៉ុន្តែ​អ្វីដែល​សំខាន់​ពួក​ខ្ញុំ​នឹង​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​។​»

​បាន ជា​វៃ បានចាប់ផ្ដើម​លេង​បាល់ទាត់​ជាមួយ​ក្រុម​មួយ​របស់​ខេត្តបាត់ដំបង​គឺ Might Girl ចន្លោះ​ឆ្នាំ​ ២០១០ ដល់ ​២០១៥ ដែល​ក្រុម​នេះ គឺ​លេង​ពេល​ខ្លួន​កំពុងស្ថិត​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តបាត់ដំបង​។ ក្រោយពេល​រៀន​ចប់​ថ្នាក់​ទី​១២ ត្រូវ​មក​រៀន​នៅ​ភ្នំពេញ ជា​វៃ ត្រូវ​រក​សាលារៀន​ដោយ​ខ្លួនឯង រហូតដល់​ឆ្នាំ ​២០១៥ ក្មេងស្រី​កំព្រា​ខាងលើ ក៏​ទទួលបាន​ឱកាស​ចូល​ហាត់​បាល់​នៅ​ភ្នំពេញ​ក្រោ​ន ហើយ​ភ្នំពេញ​ក្រោ​ន​ក៏បាន​ជួយ​ឲ្យ​ខ្លួន​បាន​រៀន​ចប់​ចុង​ជាប់​ដើម​នៅ​ឆ្នាំ​២០១៩៕

អត្ថបទ៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម