ព័ត៌មានជាតិ
កម្ពុជា និងអង្គការ IOM ប្តេជ្ញារួមគ្នាផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ធ្វើការនៅក្រៅប្រទេស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រនិងផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅក្រៅប្រទេស។
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី Nenette Motusនាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនិងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOMប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារដើម្បីសុំការឯកភាពគាំទ្រពីលើការអនុវត្ត គម្រោងPROMISE ក្នុងជំហានទី២បន្តទៀត ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២៥។

លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះអង្គការ IOMដែលបានដើរតួនាទីយ៉ាងសំខាន់ លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍ប្រកបដោយស្ថិរភាព ជាដៃគូមិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា។ ជាពិសេស ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលពលករមិនអាចធ្វើការឆ្លងកាត់បានត្រូវជាប់គាំងនៅតាមបណ្តាប្រទេសនីមួយៗ ត្រូវបាន អង្គការ IOMបានធ្វើការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកស្រី Nenette Motus បានគូសបញ្ជាក់ពី គម្រោងPROMISE ដែលជាកម្មវិធីថ្នាក់តំបន់អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល ៨ឆ្នាំចែកជាពីរដំណាក់កាលដំណាក់កាលទី១ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២ ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៥នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការIOM ប្រចាំប្រទេសកម្ពុជាហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី។

លោកស្រី Nenette Motusបានមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើនជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ឃើញថាមានវឌ្ឍនភាពច្រើនផងដែរ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហាបច្ចេកទេស និងឯកសារមួយចំនួន ក្នុងករណីមានរបៀបវារៈ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំស្តីពីពលករទេសន្តរប្រវេសន៍នេះនិងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។
ឆ្លើយតបនឹងការជួយរបស់ IOM លោករដ្ឋមន្ត្រី បានបញ្ជាក់ថា«ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករទេសន្តរប្រវេសន៍នេះឡើយដូច្នេះ បានខាងអង្គការIOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀតសម្រាប់ធ្វើការដោះស្រាយនូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ »។
សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយ អង្គការ ILO លោករដ្ឋមន្ត្រីចង់ឃើញគោលនយោបាយមួយនេះ ក្លាយជាគោលនយោបាយជាតិដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាហើយកម្ពុជាក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយនេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។

លោកបណ្ឌិត អ៊ិត សំហេង បានឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោងPROMISE សម្រាប់ជំហានទី២ បន្តទៀត។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើដល់អង្គការ IOMបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩សម្រាប់ពលករទេសន្តរប្រវេសន៍ និងជួយគាំទ្រក្នុងការអនុវត្តន៍លើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រី ការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹងផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVTនិងកសាងសមត្ថភាពការលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករ និងទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត(IRIS) ។
នៅក្នុងឱកាសនោះដែរភាគីទាំងពីរបានពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំ នៃតំបន់មេគង្គ ស្តីពីពលករទេសន្តរប្រវេសន៍ដោយសុវត្ថិភាពដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹងត្រូវរៀបចំធ្វើឡើងនាខែឧសភា ឆ្នាំ២០២២ ខាងមុខនេះក្រោមការជួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់