ព័ត៌មានអន្ដរជាតិ
ឃ្លាំងស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ឲ្យកងទ័ពរុស្ស៊ី នៅព្រំដែន អ៊ុយក្រែន ត្រូវអគ្គិភ័យឆាបឆេះ
អគ្គិភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងស្តុកប្រេងចំនួនពីរកន្លែង និងទីតាំងយោធាមួយនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការសង្ស័យថា ជាការវាយប្រហារដោយអ៊ុយក្រែន។
អគ្គិភ័យកើតឡើងបន្ទាប់ពីការផ្ទុះដ៏ធំនៅឃ្លាំងប្រេង Druzhba ក្នុងទីក្រុង Bryansk ដែលជាទីតាំងរបស់កងអង្គភាពយោធាវិមានក្រឹមឡាំង។
បំពង់បង្ហូរប្រេង Druzhba ដំណើរការដោយក្រុមហ៊ុន Transneft គឺជាបំពង់បង្ហូរប្រេងដែលវែងជាងគេបំផុតរបស់ពិភពលោក និងជាបណ្តាញបំពង់បង្ហូរប្រេងដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
ថ្វីបើករណីអគ្គិភ័យមួយត្រូវបានគេរាយការណ៍ដំបូងក៏ដោយ ប៉ុន្តែក្រោយមក មានសេចក្តីរាយការណ៍ថា រោងចក្រប្រេង Transneft ចំនួនពីរក៏ត្រូវបានឆាបឆេះផងដែរ។
អគ្គិភ័យមួយ បានផ្ទុះឡើងនៅជិតសាលារៀនមួយក្នុងទីក្រុង Bryansk ហើយអណ្តាតភ្លើងអាចមើលឃើញពាសពេញទីក្រុង។
តំបន់ Bryansk មានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន ហើយទីក្រុងនេះ មានចម្ងាយ ៣៨៦គីឡូម៉ែត្រ ពីទីក្រុងមូស្គូ។
ឃ្លាំងស្តុកប្រេងនេះ មានសារៈសំខាន់សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពរបស់រុស្ស៊ី ក្នុងការប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់ Donbas។
អគ្គិភ័យមួយទៀត ក៏ត្រូវបានគេរាយការណ៍កើតឡើង នៅទីតាំងយោធាផងដែរ ប៉ុន្តែមិនត្រូវបានបញ្ជាក់ដោយអាជ្ញាធររុស្ស៊ីនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ជម្លោះក្នុង EU! មួយប្រទេស ចេញមុខប្រឆាំងការប៉ុនប៉ងចូលជាសមាជិករបស់ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan