ព័ត៌មានអន្ដរជាតិ
អាមេរិក សន្យាផ្ដល់ទឹកប្រាក់ ៧០០ លានដុល្លារដល់ អ៊ុយក្រែន និងសមាជិក ណាតូ ផ្សេងទៀតដើម្បីធ្វើសង្គ្រាម (មានវីដេអូ)
ក្រុមមន្ត្រីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំនៅទីក្រុងកៀវបានសន្យាផ្តល់ហិរញ្ញប្បទានយោធាជាង ៧០០ លានដុល្លារទៀតដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន ។

ទន្ទឹមនោះប្រហែលពាក់កណ្តាលនៃប្រាក់នេះនឹងទៅអ៊ុយក្រែន ខណៈនៅសល់នឹងត្រូវបែងចែកក្នុងចំណោមសមាជិកណាតូ និងសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀត ។ លើសពីនេះ សហរដ្ឋអាមេរិកក៏នឹងលក់គ្រាប់កាំភ្លើងក្នុងតម្លៃ ១៦៥ លានដុល្លារទៅឲ្យទីក្រុងកៀវផងដែរ ។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចដែលត្រូវបានលាក់បាំងរបស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិ ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ ។

ស្របពេលជាមួយគ្នានេះ វាក៏ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់អ្នកការទូតអាមេរិកទាំងនេះទៅកាន់អ៊ុយក្រែនផងដែរ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើម ។
គួរបញ្ជាក់ថា ក្រៅពីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky, លោក Blinken និងលោក Austin ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេស Dmytro Kuleba, រដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov និងរដ្ឋមន្ត្រីមហាផ្ទៃ Denys Monastyrsky ផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ លោក Zelensky ចង់ជួបលោក Putin ម្ដងទៀតដើម្បីបញ្ចប់សង្គ្រាម

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?