ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ អំពាវនាវឱ្យកម្មករកម្មការិនី បន្តគាំទ្រការដឹកនាំរបស់សម្ដេចតេជោ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការនីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក ហេង សុខគង់ ប្រធាន ស.គ.ស.ស.យ.ក តំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន និងរដ្ឋបាលក្រុងបាវិត។

លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន និងរដ្ឋបាលក្រុងបាវិតមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការនីក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.គ.ស.ស.យ.ក ចាក់វ៉ាក់សាំងដូសជម្រុញដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ លោកបានស្នើសុំឲ្យកម្មករ-កម្មការនីទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមរោងចក្រដែលខ្លួនកំពុងធ្វើការ តាមការរៀបចំរបស់ក្រុមគ្រូពេទ្យ ដើម្បីឲ្យយុទ្ធនាការនេះទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចំរើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀត សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើតឲ្យមានសន្តិភាពពេញលេញទូទាំងប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាពិសេសថ្មីៗនេះប្រឈមមុខនឹងជំងឺដ៏កាចសហាវកូវីដ-១៩ សម្តេចតេជោ បានរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកនូវវ៉ាក់សាំងបង្ការកូវីដចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាវ៉ាក់សាំងជីវិត ដើម្បីឲ្យរួចផុតពីការបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់សម្តេចតេជោ បានធ្វើឲ្យពិភពលោកទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលទទួលបានប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង និងបានធ្វើឲ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពឡើងវិញ។
ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ