ព័ត៌មានអន្ដរជាតិ
ការចំណាយលើវិស័យយោធាជាសកលកើនដល់កំណត់ត្រាថ្មី
ការចំណាយលើវិស័យយោធាទូទាំងពិភពលោកបានកើនឡើងជាថ្មីកាលពីឆ្នាំ២០២១ដែលបានបង្កើតកំណត់ត្រាថ្មី នៅពេលប្រទេសរុស្ស៊ីបានបង្កើនសមត្ថភាពយោធារបស់ខ្លួនមុនពេលការវាយប្រហារប្រទេសអ៊ុយក្រែន និងបានព្យាករពីការកើនឡើងច្រើនទៀតជាពិសេសនៅតំបន់អឺរ៉ុប។ នេះបើតាមអ្នកស្រាវជ្រាវបាននិយាយនៅថ្ងៃចន្ទ ទី២១ ខែមេសានេះ។
យោងតាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stokholm ((Sipri) បង្ហាញថា ទោះបីជាសេដ្ឋកិច្ចដុនដាបដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ប្រទេសជាច្រើនទូទាំងពិភពលោកបានបង្កើនសមត្ថភាពសព្វាវុធរបស់ពួកគេជាមួយនឹងការចំណាយជាសកលកើនឡើង០.៧%កាលពីឆ្នាំមុន។
លោក Diego Lopes da Silva អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Sipri បានប្រាប់ AFP ថា ៖«ក្នុងឆ្នាំ២០២១ ការចំណាយលើផ្នែកយោធាបានកើនឡើងលើកទី៧ជាប់គ្នាដែលបានឈានដល់ទឹកប្រាក់២.១ទ្រីលានដុល្លារអាមេរិក។ នោះគឺជាចំនួនខ្ពស់បំផុតដែលយើងមិនធ្លាប់មាន»។
លោក Lopes da Silva បានប្រាប់ថា ការចំណាយរបស់ប្រទេសរុស្ស៊ីបានកើនឡើង ២.៩% ដែលជាការកើនឡើង៣ឆ្នាំជាប់គ្នាជាមួយទឹកប្រាក់ ៦៥.៩ប៊ីលានដុល្លារអាមេរិក។ ការចំណាយរបស់រុស្ស៊ីនេះគឺស្មើនឹង៤.១%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលនេះខ្ពស់ជាងការចំណាយជាមធ្យមរបស់ពិភពលោក និងបានធ្វើឲ្យទីក្រុងមូស្គូស្ថិតនៅចំណាត់ថ្នាក់លេខ៥នៃប្រទេសទូទាំងពិភពលោក។
ចំណូលប្រេង និងឧស្ម័នខ្ពស់បានជួយឲ្យរុស្ស៊ីកាន់តែមានសមត្ថភាពក្នុងការបង្កើនចំណាយលើវិស័យយោធា។ លោក Lopes da Silva បានកត់សំគាល់ថា រុស្ស៊ីបានចំណាយខ្លាំងនៅចុងឆ្នាំ២០២១។
«នោះបានកើតមានឡើង នៅពេលរុស្ស៊ីបានប្រមូលកងទ័ពដើម្បីដាកពង្រាយនៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន ក្នុងការត្រៀមខ្លួនមុនការវាយប្រហារនាខែកុម្ភៈកន្លងទៅនេះ»។ អ្នកស្រាវជ្រាវបាននិយាយ។
ជាមួយគ្នានេះ ការចំណាយលើវិស័យការពារជាតិរបស់អ៊ុយក្រែនបានកើនឡើង៧២%គិតចាប់តាំងពីតំបន់ Crimea ត្រូវបានរុស្ស៊ីកាន់កាប់។ ខណៈការចំណាយបានធ្លាក់ចុះជាង៨%ពីឆ្នាំ២០២១ដែលមានទឹកប្រាក់ ៥.៩ប៊ីលានដុល្លារ។ ការចំណាយនេះស្មើនឹង៣.២%នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន។
នៅពេលភាពតានតឹងកើនឡើងនៅអឺរ៉ុប ប្រទេសជាសមាជិកអង្គការណាតូជាច្រើនបានបង្កើនការចំណាយលើវិស័យយោធា។ ប្រទេសជាសមាជិក៨កាលពីឆ្នាំមុនបានចំណាយឈានដល់គោលដៅ២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ លោក Lopes da Silva បាននិយាយថា លោករំពឹងការចំណាយនៅអឺរ៉ុបនឹងកើនឡើង។
ចំណែក សហរដ្ឋអាមេរិកវិញបានចំណាយច្រើនជាងគេបំផុតពោលគឺដល់៨០១ប៊ីលានដុល្លារអាមេរិក ប៉ុន្តែធ្លាក់ចុះ១.៤%កាលពីឆ្នាំ២០២១។ ជាងមួយទសវត្សរ៍កន្លងទៅនេះ ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍរបស់អាមេរិកបានកើនឡើង២៤% ខណៈការទិញអាវុធបានធ្លាក់ចុះ៦.៤%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ