ព័ត៌មានអន្ដរជាតិ
លោកយាយ ជប៉ុន ចាស់ជាងគេបំផុតលើលោក ទទួលមរណភាពហើយ
ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Tanaka Kane ដែលត្រូវបានទទួលស្គាល់ថាជាមនុស្សចាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយក្នុងវ័យ ១១៩ ឆ្នាំ ។
មន្ត្រីនៃខេត្ត Fukuoka ភាគខាងលិចប្រទេសជប៉ុនបាននិយាយថា លោកស្រី Tanaka បានទទួលមរណភាពកាលពីថ្ងៃអង្គារសប្តាហ៍មុននៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Fukuoka ។
កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ លោកយាយ Tanaka ត្រូវបានទទួលស្គាល់ដោយកំណត់ត្រា Guinness World Records ថាជាមនុស្សចាស់ជាងគេបំផុតដែលនៅរស់កាលពីខែមីនា ឆ្នាំ ២០១៩ នៅពេលដែលលោកយាយមានវ័យ ១១៦ ឆ្នាំ ។
គួរបញ្ជាក់ថា អាហារដែលលោកយាយ Tanaka ចូលចិត្តបំផុតគឺសូកូឡា និងភេសជ្ជៈសូដា ហើយលោកយាយក៏ត្រូវបានគេរាយការណ៍ថានឹងមានអាយុរស់នៅរហូតដល់ ១២០ ឆ្នាំឯណោះ ប៉ុន្តែជាអកុសលលោកយាយបានទទួលមរណភាពក្នុងវ័យ ១១៩ ឆ្នាំទៅវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតម្ចាស់ក្សត្រីជប៉ុនព្រះនាង Mako កំពុងធ្វើការងារដោយមិនយកប្រាក់ខែ នៅ អាមេរិក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់