វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យ យល់សុបិនឃើញមនុស្សដែលចែកឋានយូរហើយ
និយាយរឿងសុបិនមានអត្ថន័យផ្សេងៗគ្នា ប៉ុន្តែយើងក៏អាចសង្កេត ឬកត់ចំណាំនៅរឿងដែលបានកើតឡើងដោយខ្លួនឯងបាន។ ការយល់សុបិន ត្រូវបានគេជឿថា ជួយរំលឹក ឬ ដាស់តឿនអ្នកដែលភ្លេចខ្លួន ពីរឿងកំពុងនឹងកើតឡើង។

សុបិនទូទៅដែលគ្នាយើងភាគច្រើនធ្លាប់ឆ្លងកាត់គឺ យល់សប្តិឃើញ អ្នកដែលលាចាកលោកហើយ។ កាលបើយល់សុបិនឃើញមនុស្សដែលបានស្លាប់ អាចគ្រាន់តែមកពីការនឹករលឹករបស់យើង ដែលមានចំពោះគាត់តែប៉ុណ្ណោះ។ ប៉ុន្តែករណីនេះ ក៏អាចជាសារមកពីផ្លូវងងឹតដល់យើង ចំពោះអ្នកដែលបានស្លាប់ហើយនោះ ចង់ប្រាស្រ័យទាក់ទងមក។ វាមានន័យថា គេចង់ប្រាប់ ឬផ្ដល់ដំណឹងអ្វីមួយឲ្យអ្នកប្រុងប្រយ័ត្នពីដំណើរជីវិត ការសម្រេចចិត្ត និងព្រឹត្តិការណ៍ផ្សេងៗជាដើម។
កាលពីសម័យមុន យោងតាមជំនឿគេជឿថា នៅពេលណាដែលយើងមិនស្ដាប់បង្គាប់ការពន្យល់សប្ដិពីមនុស្សស្លាប់នោះយើងនឹងជួបសំណាងអាក្រក់ ឬត្រូវបានព្រះដាក់ទោស។ ចំណែកឯអ្នកជំនាញវិញជឿថា ប្រសិនបើអ្នកកំពុងជិតភ្ជាប់ពាក្យក្ដី រៀបការក្ដី គឺគេកំពុងប្រឆាំងនឹងពិធីនោះហើយ។

គេងសុបិនឃើញឪពុកម្ដាយដែលបានចែកឋានទៅហើយ មានន័យថា ពួកគាត់កំពុងក្រើនរំលឹកអ្នកឲ្យប្រុងប្រយ័ត្ន ព្រោះនេះជាសញ្ញាល្អផង អាក្រក់ផង ដូច្នេះអ្នកត្រូវ ប្រុងប្រយ័ត្នគ្រប់បញ្ហា។ ការបំភ្លេចមនុស្សម្នាក់ពីការចងចាំយើងពិតជាពិបាកណាស់ ជាពិសេសអ្នកជាទីស្រលាញ់ដែលទើបនឹងស្លាប់ទៅថ្មីៗ កត្តានេះអាចបណ្ដាលឲ្យយើងសុបិនឃើញគាត់ជាមិនខាន។ ចំពោះមនុស្សដែលលាក់ទុក្ខរឿងរ៉ាវសោកសៅច្រើន ក៏អាចធ្វើឲ្យយើងយល់សុបិនឃើញមនុស្សដែលស្លាប់ញឹកញាប់ក្នុងរយៈពេលខ្លីផងដែរ។ ដូច្នេះ អ្នកគួរតែឈប់សន្សំទុក្ខ រួចងាកមកផ្ចាញ់ផ្ទាល់អារម្មណ៍សោកានោះវិញទៅ។

មួយវិញទៀត កាលបើយល់សប្តិឃើញមនុស្សស្លាប់ មិនថាឪពុកម្ដាយឬអ្នកណា សូមឲ្យគិតថា រឿងល្អៗកំពុងចូលមកជីវិតអ្នក ឬមួយជាការលួងលោមចិត្ត ធ្វើឲ្យអ្នកបានធូរស្បើយ ឬផ្ដល់សំណាងល្អ ជាហេតុយើងមិនគួរគិតច្រើនពេកនោះទេ៕
អត្ថបទ៖ ស្រីខួច
ចុចអាន៖យល់សប្ដិឃើញកាំភ្លើង ឬត្រូវបានគេភ្ជង់ ជាសញ្ញាឲ្យតឿនសតិប្រុងប្រយ័ត្នខ្ពស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ