Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បើកវេទិកាជាលើកទី ២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគ

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយសមាគមជប៉ុនកម្ពុជា (JCA) បានរៀបចំវេទិកា​ជាលើកទី ២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគទៅវិញទៅមក ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​បានល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​វេទិកា​ជា​លើក​ទី​ ២ ​ជាមួយ​ពាណិជ្ជករ​កម្ពុជា​ និង​ជប៉ុន​កាលពី​ព្រលប់​ថ្ងៃទី​ ២៥ ខែ​មេសា​ នៅ​ទីស្នាក់ការ​កណ្តាល​ធនាគា​រ លោក បណ្ឌិត​ អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​វេទិកា​ជា​លើក​ទី​ ២​ នេះ​ខាងសមាគម​ជប៉ុន​កម្ពុជា ​ដែលមាន​លោក​តាកាហាស៊ី​ ដែលជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ជា​ប្រធាន​បាន​នាំ​ក្រុមហ៊ុន​ចំនួន​ ២៤​ មក​ស្វែងរក​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជា​ដែលមាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ផ្នែក​សុខាភិបាល ការនាំចេញ​នាំចូល សេវាកម្ម វិស័យ​កាត់ដេរ បច្ចេកវិទ្យា​និង​កសិកម្ម​។​

​លោក​បណ្ឌិត បាន​បន្តថា​ចំណែក​ធនាគារ​អេ​ស៊ី​ដា​ បាន​ណែនាំ​មួយ​គ្នា​ក្រុមហ៊ុន​ចំនួន​ ២៩ ​ដែល​វិនិយោគ​ប្រហាក់ប្រហែល​ទៅនឹង​ខាង​ក្រុមហ៊ុន​ជប៉ុន​ដែរ​ ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។

​លោ​ក​បណ្ឌិត​បាន​បន្តទៀតថា « ខ្ញុំ​មានការ​រីករាយ​មែនទែន​ដែល​វិនិយោគ​ជប៉ុន​និង​កម្ពុជា​មានការ​ចាប់អារម្មណ៍​ទៅវិញទៅមក​និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​ហើយ​ឱកាស​នេះ ​មាន​សារៈសំខាន់​ណាស់​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ​បានល្អ​ពិសេស​ខ្លាំង​មែនទែន​ទាក់ទង​នឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ ដែល​ជាប់​លំដាប់ថ្នាក់​លេខ​ ២ ​នៅលើ​ពិភពលោក​។​ដូច្នេះហើយ​បានជា​វិនិយោគិន​ជប៉ុន​ជ្រើសរើស​វេលា​នៅក្នុង​ខែមេសា​នេះ​ ដើម្បី​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​»​។

​លោក​បណ្ឌិត បាន​បញ្ជាក់ថា ​ធនាគារ​អេស៊ីលីដា​សូម​ស្វាគមន៍​សមាគម​ក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែលមាន​ការចាប់អារម្មណ៍​ធនាគារ​នឹង​ជួយ​រៀបចំ​វេទិកា​ដើម្បីឱ្យ​វិនិយោគិន​ប្រទេស​ទាំងសងខាង​បាន​ជួបជុំគ្នា​បង្ហាញ​ឱកាស​វិនិយោគ​ខណៈ​កន្លងមក​ធនាគារ​ធ្លាប់​បានធ្វើ​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​។

​គួរ​បញ្ជាក់ថា​ធនាគារ អេស៊ីលីដា​ភីអិលស៊ី​បាន​បើក​វេទិកា​ជួបជុំ​ជា​លើកដំបូង​ជាមួយ​ពាណិជ្ជករ​ និង​ភាគ​ទុនិក​ជប៉ុន​ជាង​១០០​ នាក់ កាលពី​រសៀល​ថ្ងៃទី​ ១១ ​ខែកក្កដា ​ឆ្នាំ​ ២០១៩​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ​បន្ថែម​ទាក់ទិន​នឹង​ការធ្វើ​ប្រតិបត្តិការ​និង​ផ្តល់​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥៤ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម