Connect with us

ព័ត៌មានជាតិ

លោក ងី មានហេង ៖ ពលរដ្ឋនៅភ្នំពេញមួយចំនួនតូចនៅតែបន្តគេចវេះពីការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមេសា ប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ប្រមាណជាង ១ ៤១២ ០០០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលសម្រេចបាន ១០០% ។ ក្នុងនោះ អ្នកចាក់ដូសទី៣  មានអត្រា ១០១%  និងអ្នកចាក់ដូសទី៤ មានអត្រា ៦៩%។  តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា នៅតែមានពលរដ្ឋមួយចំនួនតូចបន្តគេចវេះកាតព្វកិច្ចការចាក់វ៉ាក់សាំងនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងី មានហេង បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋមួយចំនួនតូចហាក់មិនបានយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈនោះឡើយ បើទោះបីកន្លងមកមន្ទីរសុខាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញតែងតែធ្វើការផ្សព្វផ្សាយអប់រំដល់ពួកគេឲ្យបានយល់ដឹងអំពីសារៈប្រយោជន៍ដ៏សំខាន់ និងភាពចាំបាច់បំផុតក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះក៏ដោយ។ លើសពីការផ្សព្វផ្សាយអប់រំនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជាអចិន្ត្រៃយ៍ចំនួន ៤១ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទទួលការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់។

ប្រធានមន្ទីរសុខភិបាលរូបនេះ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ចាប់ពីថ្ងៃទី២១ ខែមេសាមក ក្រុមគ្រូពេទ្យចល័តជាច្រើនក្រុម បានចេញប្រតិបត្តិការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមរោងចក្រ សហគ្រាស និងតាមបន្ទប់ជួលនានា។ ក្រុមគ្រូពេទ្យចល័តទាំងនេះ មានមកពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន ៤០ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ ចំនួន ៧០ក្រុម និងក្រុមគ្រូពេទ្យក្រសួងការពារជាតិជាដើម។

ប៉ុន្តែយ៉ាងណាក្ដី លោក លោក ងី មានហេង បញ្ជាក់ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ គ្មានសមត្ថកិច្ចចាត់វិធានការច្បាប់ ឬវិធានការរដ្ឋបាលណាមួយនោះទេចំពោះប្រជាពលរដ្ឋដែលព្យាយាមគេចវេសកាតព្វកិច្ចទទួលវ៉ាក់សាំងនេះ ក្រៅពីការផ្សព្វផ្សាយអប់រំ និងការចុះប្រតិបត្តិការចាក់នៅតាមមូលដ្ឋានរបស់ពួកគាត់។ ប៉ុន្តែ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា បុគ្គលទាំងឡាយដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ដែលជាវ៉ាក់សាំងកាតព្វកិច្ច រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣៥ នាទី មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម