Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច ៖ បើ​ដាក់​ស្លាក ហើយ​មិន​ដាក់​ធុង​សំរាម​​ ឲ្យ​​យក​ទៅ​ចោល​ឯ​ណា?

បានផុស

នៅ

រយៈកាល​កន្លងមក​ ប្រជាជន​ភាគ​ច្រើន​បាន​លើក​ឡើង​ពី​បញ្ហា​សំរាម ដោយ​មាន​ការ​ចោល​សំរាម​តាម​ទី​សាធារណៈ នឹង​ជា​ពិសេស​លើ​ការ​គ្រប់គ្រង​សំរាម​របស់​អាជ្ញាធរ មានតែ​ការ​ហាមឃាត់​មិន​អោយ​ចោល​សំរាម ទាំង​​ខ្វះ​ការ​រៀបចំ​ធុង​សំរាម​ឲ្យ​បាន​គ្រប់​ទីកន្លែង។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា បាន​លើក​ជា​ចម្ងល់​ទាក់ទង​ទៅ​នឹង​​ការ​គ្រប់គ្រង​សំរាម។ លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ បើ​​​ដាក់​ស្លាកត្រូវ​តែ​ដាក់​ធុង​សំរាម ហើយ​បើ​មិន​ដាក់​ធុង​សំរាម​ឲ្យ​​យក​ទៅ​ចោល​ឯ​ណា?

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​​នៅ​ក្នុង​វេទិកា​កិច្ចពិភាក្សា​តុ​មូលស្ដីពីទេសចរណ៍​កម្ពុជា​ក្នុង​បរិបទ​កូវីដ-១៩ កាលពី​ថ្ងៃទី២២ មេសា ឆ្នាំ២០២២ លោក​បាន​សង្កត់​ធ្ងន់​ថា ដើម្បី​បញ្ចប់​បញ្ហា​នេះ ត្រូវមានវិធានការ៣យ៉ាងសំខាន ទី១ ត្រូវ​អប់រំ ទី២ ដាក់​ធុង​សំរាម និង ទី៣ រៀបចំដាក់កាមេរ៉ាសុវត្តិភាព។ ​ប្រសិន​បើ​ការ​អនុវត្ត​ការ​ផាក​ពិន័យ​មិន​មាន​ការអនុវត្ត​នោះ​ទេ សំរាម​នៅ​តែ​មាន​អ្នក​ចោល​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​កុំ​ដាក់​​ស្លាក​ឬ​ការ​កំណត់​លើ​ការ​ពិន័យ​យក​តែ​នាម​ គ្មាន​ការ​អនុវត្ត​ច្បាប់​ជាក់ស្ដែង ។

អាជ្ញាធ​ររាជធានី​ភ្នំពេញ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ និង​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​លើ​ការទុកដាក់​សំរាម និង​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ផាក​ពិន័យចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់សំរាម​មិន​បាន​ត្រឹម​ត្រូវ។

លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​កន្លងទៅ​ថា បញ្ហា​សំរាមត្រូវ​អនុវត្ត​ចាប់ពី​ដើមខ្សែ​រហូតដល់​ចុង​ខ្សែ។ លោក​បាន​បញ្ជាក់ថា ចាប់ពី​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២២​ អាជ្ញាធរ​បាន​ចាប់ផ្តើម​អនុវត្ត​​ការ​ផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការតាម​កំហុស​ជាក់ស្ដែង ចំពោះ​អ្នក​ដែល​​ទុកដាក់​កាក​​សំណល់​ ដោយ​មិនបាន​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ​រវាង​សំរាម​សើម​និង​សំរាម​ស្ងួត និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​ខុសពេល​កំណត់​។

ជាមួយ​គ្នា​នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​លើ​​ការ​គ្រប់គ្រង​សំរាម អាជ្ញាធរ​​បាន​រៀបចំ​​ក្រុមហ៊ុនប្រមូល​សំរាម​ចំនួន​ ០៣ ដោយ​បែងចែក​គោលដៅ​ទទួលខុសត្រូវក្នុងខណ្ឌទាំង១៤ ​ធ្វើ​យ៉ាងណា​ប្រមូល​សំរាម​​ឲ្យ​បាន​ទាន់​ពេល​វេលា​​តាម​គ្រប់ច្រកផ្លូវទាំងអស់៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម