Connect with us

សុខភាព

តែ​ល្អ​បំផុត​ទាំង​ ៥ សម្រាប់​បំបាត់​​អាការៈ​ហើមពោះ​និង​ជំងឺ​ក្រពះ

បានផុស

នៅ

១. តែ​ជី​រអង្កាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជី​អង្កាម​ គឺ​ជា​ឱសថ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​រំលាយ​អាហារ​ អស់​ជា​ច្រើន​សត​វត្សរ៍​មក​ហើយ។ ជាតិត្រជាក់ប្រហើរ ក្នុង​ជី​អង្កាម​ ផ្ដល់​នូវ​រសជាតិ​ដ៏​អស្ចារ្យ​ និង​ជួយ​កាត់​បន្ថយ​ការ​រលាក​ ធ្វើ​ឲ្យ​ក្រពះ​មិន​ស្រួល ​ដែល​អាច​បណ្ដាល​ឱ្យ​ហើម​ពោះ​និង​មាន​ជាតិ​ឧស្ម័ន។

ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា​ តែ​ជី​អង្កាម​អាច​ផ្ដល់​នូវ​ប្រសិទ្ធភាព​ បំបាត់​ការ​ឈឺចាប់ ​ជួយ​បំបាត់​ភាព​មិន​ស្រួល ​ដែល​ទាក់ទង​នឹង​ការ​ហើម​ពោះ។

២. តែ​ខ្ញី

ខ្ញី​គឺ​ជា​ថ្នាំ​ប្រឆាំង ​និង​មាន​ថាមពល​ដ៏​ខ្លាំងក្លា ​ដែល​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​នៃ​ការចង្អោរ ​និង​ការ​រំលាយ​អាហារ។ វា​ត្រូវ​បាន​គេ​ប្រើ​រាប់​រយ​ឆ្នាំ​មក​ហើយ ​ដើម្បី​ជា​ថ្នាំ​ព្យាបាល​​​ក្អួត​ ឈឺ​ក្រពះ​នៅ​ពេលព្រឹក ​ឬ​ហើមពោះ។

៣. តែផ្កា Chamomile

តែ Chamomile មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ដោយសារ​វា​អាច​បំបាត់​ការ​ឈឺ​ចុកចាប់ ​ក្នុង​ពេល​កំពុងជំរុញ​អារម្មណ៍​ផ្នែក​ផ្លូវចិត្ត។ វា​ផ្ដល់​នូវ​ភាព​ស្ងប់ស្ងាត់​ពី​ធម្មជាតិ ​សម្រាប់​រាងកាយ​និង​ចិត្ត។ ជួយ​ធ្វើ​ឱ្យ​ពោះវៀន​ និង​សាច់ដុំ​ក្រពះ​ដំណើរ​ការ​បាន​ល្អ។

chamomile ក៏​អាច​ជួយ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ហើម​ពោះ​  ដែល​បណ្ដាល​មក​ពី​អាហារ​ដែល​ផ្ទុក​សារជាតិ lactose ។

៤. តែ​បៃតង

ក្នុង​ចំណោម​លក្ខណៈ​សម្បត្តិ​ឱសថ​ជា​ច្រើន​របស់​វា​ តែ​បៃតង​គឺ​ជា​ជំនួយ​ការ​រំលាយអាហារ​ដ៏​អស្ចារ្យ។ វា​ជា​តែ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ពោះវៀន ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ​ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ catechins ទាំងនេះ​មិន​ត្រឹម​តែ​ជា​អ្នក​កម្ចាត់​រ៉ាឌីកាល់​សេរី (ដែល​អាច​បំផ្លាញ​កោសិកា) ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​ជួយ​លុប​បំបាត់​ការ​បង្កើត​ឧស្ម័ន​នៅ​ក្នុង​ពោះវៀន​ ដែល​នាំ​មក​នូវ​ការ​ហើម​ពោះ​នៅ​ក្នុង​ពោះ​របស់​អ្នក។

៥. តែ Fennel

តែ Fennel ត្រូវ​បាន​ផលិត​ចេញ​ពី​គ្រាប់​របស់​រុក្ខជាតិ Fennel ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ស្រដៀង​នឹង​ដើម licorice ។

ការ​ស្រាវជ្រាវ​ផ្នែក​ចំណី​អាហារ​ជីវគីមី​បាន​បង្ហាញ​ថា Fennel គឺ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ល្អ​ ជា​ពិសេស​នៅ​ក្នុង​បំពង់​រំលាយ​អាហារ។  វា​ក៏​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ​បំបែក​ចំណី​អាហារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដោយ​មិន​ឲ្យ​ហើមពោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ការ​ស្រាវ​ជ្រាវ​ថ្មីបង្ហាញថា ញ៉ាំកាហ្វេខ្ទង់៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការវិវត្តជំងឺទឹកនោមផ្អែម

ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

សន្តិសុខសង្គម២២ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុកពេល៧ថ្ងៃឲ្យអ្នកសង់សំណង់រំលោភចំណីផ្លូវរុះរើចេញ

Sokha Hotels

ព័ត៌មានពេញនិយម