ចរាចរណ៍
រថយន្ដដឹកត្រីគេចពីរថយន្ដដឹកដី បុកបង្គោលភ្លើងក្រឡាប់ស្លាប់ពីរនាក់ នៅក្រុងតាខ្មៅ
បុរសជនជាតិវៀតណាម២នាក់បានស្លាប់នៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់ចេញពីកាប៊ីនរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ២១បេ ត្រង់ចំណុចច្រកចូលបុរីទីក្រុងរណបសិរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា រថយន្តដែលបុកបង្គោលភ្លើងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3B.9278 ដឹកត្រីពេញ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយ ឈ្មោះ ង្វៀង អាយុ៥០ឆ្នាំ រួមដំណើរដោយមនុស្សប្រុស៣នាក់ ទី១ ឈ្មោះ យ៉ យ៉ាំងឡិន អាយុ២០ឆ្នាំ ( អ្នកទាំង២រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកម្លិះដង្កោ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ លី យ៉ាំងបាំង អាយុ៥០ឆ្នាំ ព្រមទាំង ឈ្មោះ ង្វៀង យ៉ាំងឡើយ អាយុ៤៦ឆ្នាំ ( អ្នកទាំង២បានស្លាប់នៅហ្នឹងកន្លែង ដោយម្នាក់គៀបជាប់ក្នុងកាប៊ីនរថយន្ត និងម្នាក់ទៀតដាច់ខ្លួនជា២កំណាត់ ) ហើយពួកគេទាំង៤នាក់ ស្នាក់នៅក្នុងភូមិក្បាលកោះ ឃុំកោះទាវ ស្រុកកោះធំ ខេត្តកណ្តល។
នៅមុនពេលកើតហេតុ រថយន្តខាងលើបើកបរមានទិសដៅពីត្បូង ទៅជើងមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកស្ដាំ បុកបង្គោលភ្លើងបណ្ដាលឲ្យក្រឡាប់ចូលប្រឡាយតែម្ដង ហើយក្រោយពេលបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ សពជនរងគ្រោះត្រូវបានវេចខ្ចប់ប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។
សាក្សីបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ មានរថយន្តដឹកដី១គ្រឿង បើចេញតាមចក្រចូលបុរីទីក្រុងរណបសិរីមង្គល ឆ្លងកាត់ផ្លូវជាតិលេខ២១បេ។ រំពេចនោះរថយន្តដឹកត្រី បើកតាមផ្លូវ២១បេ ក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង មកដល់ខំទាញចង្កូតគេចពីឡានដឹកដី ដែលបើកឆ្លងផ្លូវ បណ្តាលឱ្យរេចង្កូតបុកបង្គោលភ្លើងធ្វើឱ្យក្រឡាប់តែម្តងទៅចំណែកឯឡានដឹកដី ដែលបើកឆ្លងផ្លូវនោះ ក៏បន្ថែមល្បឿនរត់គេចបាត់ស្រមោលទៅ៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»