សន្តិសុខសង្គម
នគរបាលក្រុងកំពង់ឆ្នាំង ចុះអនុវត្តច្បាប់ចរាចរណ៍ផាកពិន័យអ្នកបើកបរម៉ូតូនិងរថយន្ត ២១នាក់
កម្លាំងនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលចររាចរណ៍ខេត្ត បានចុះពង្រឹងនិងអនុវត្តច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ឆ្នាំង ដោយផាកពិន័យអ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់បានចំនួន២១នាក់។
លោកវរៈសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង ទទួលបន្ទុកចរាចរណ៍នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង រយៈពេលមួយថ្ងៃសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលចរាចរណ៍ខេត្តបានចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ឆ្នាំង ជាលទ្ធផលបានផាកពិន័យអ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់ចំនួន២១នាក់ ក្នុងនោះមានអ្នកបើកបររថយន្តចំនួន៥នាក់ផងដែរ ។
លោក ហ្សង ប៊ុនហាក់ បានបន្តថា កិច្ចប្រតិបត្តិការខាងលើនេះ គឺពេលព្រឹកបានចុះធ្វើការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងសង្កាត់ផ្សារឆ្នាំង និងពេលល្ងាចបានចុះធ្វើការនៅក្នុងសង្កាត់ប្អេរ និងសង្កាត់កំពង់ឆ្នាំង ។
បទល្មើសដែលអ្នកបើកបរបានចាំមើលច្បាប់ចរាចរណ៍នោះ គឺការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យ ៦ម៉ឺនរៀល , ជិះម៉ូតូនិយាយទូរស័ព្ទពិន័យ ៨ម៉ឺនរៀល ,បើកម៉ូតូអត់ផ្លាកលេខពិន័យ ១២ម៉ឺនរៀល,ចតម៉ូតូលើគំនូសហាមឃាត់លើផ្លូពិន័យ ៦ម៉ឺនរៀល , បើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ពិន័យ៧ម៉ឺនរៀល , បើករថយន្តនិយាយទូរស័ព្ទពិន័យ ១២ម៉ឺនរៀល , ចតរថយន្តលើគំនូសហាមឃាត់លើផ្លូវពិន័យ ៧៥០០០រៀល ។ សរុបមកអ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់ចរាចរណ៍បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ឆ្នាំងមានប្រមាណ ៥ % ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលចរាចរណ៍ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ចរាចរណ៍ដូចជា ពាក់មួកសុវត្ថិភាព បើករថយន្តពាក់ខ្សែក្រវ៉ាត់ កុំនិយាយទូរសព្ទ័ក្នុងពេលបើកបរ ត្រូវគោរពគំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍នៅលើដងផ្លូវឲ្យបានទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងរបួសពិការ និងខូចខាតទ្រព្យសម្បត្តិនៅក្នុងក្រុមគ្រួសារផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន