ព័ត៌មានជាតិ
កងកម្លាំងកម្ពុជាជាង ៨ពាន់នាក់ បានចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសចំនួន ៨
កម្ពុជាប្រែក្លាយពីប្រទេសទទួលយកកងកម្លាំង ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសមួយ ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសនានាលើពិភពលោក។
នេះបើតាមការឲ្យដឹងពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសលោកទទួលជួបសវនាការជាមួយលោក សេនដឺសុន អតីតមេបញ្ជាការកងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នាទីស្ដីការក្រសួងការបរទេសកម្ពុជា។
លោក ប្រាក់ សុខុន បានឲ្យដឹងថា គិតរហូតមកឆ្នាំ ២០២២នេះ កងកម្លាំងកម្ពុជាជាង ៨ពាន់នាក់ បានចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសចំនួន ៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។
លោក សេនដឺសុន បានសម្ដែងការអបអរសាទរ និងកោតសរសើរកម្ពុជា ដែលការបញ្ជូនកងកម្លាំងរាប់ពាន់នាក់ទៅចូលរួម ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសនានាជុំវិញពិភពលោក។
ក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសមិទ្ធផលរបស់អ៊ុនតាក់ ដែលសម្រេចបាននៅកម្ពុជា គឺការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ ១៩៩៣ បើទោះបីនៅពេលនេះ ភាគីខ្មែរក្រហមធ្វើពហិកាមិនចូលរួម ហើយបានបន្តបង្កសង្គ្រាមបែបឧទ្ធាមរបស់ពួកគេក៏ដោយ។
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់បន្ថែមថា ក្រោយការដកចេញរបស់កងកម្លាំងអ៊ុនតាក់ពីកម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលបាននាំនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ និងមានស្ថិរភាពទាំងស្រុង នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩៨៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ