ព័ត៌មានអន្ដរជាតិ
អង់គ្លេស ឲ្យ រុស្ស៊ី ចាត់ទុកទាហានស៊ីឈ្នួលដែលចាប់ធ្វើឈ្លើយសឹក ជាយោធា អ៊ុយក្រែន ក្រោមច្បាប់មនុស្សធម៌
រដ្ឋមន្ត្រីការបរទេសអង់គ្លេសសម្រាប់អឺរ៉ុប និងអាមេរិកខាងជើងលោក James Cleverly បាននិយាយកាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួលបរទេសដែលកំពុងប្រយុទ្ធនៅខាងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយត្រូវបានរុស្ស៊ីចាប់ធ្វើជាឈ្លើយសឹក គួរតែត្រូវបានចាត់ទុកជាទាហានអ៊ុយក្រែន ។
លោក Cleverly បានប្រាប់សភា នៅពេលត្រូវបានសួរអំពីជោគវាសនារបស់ពលរដ្ឋចក្រភពអង់គ្លេសដែលបានចុះចាញ់នៅទីក្រុង Mariupol ថា “ខ្ញុំបានពិភាក្សាអំពីបញ្ហាអ្នកប្រយុទ្ធស្ម័គ្រចិត្តបរទេសជាមួយរដ្ឋាភិបាលអ៊ុយក្រែនរួចហើយ ។ អ្នកប្រយុទ្ធក្រោមទង់ជាតិអ៊ុយក្រែន និងការពារអ៊ុយក្រែនគួរតែត្រូវបានចាត់ទុកជាយោធាអ៊ុយក្រែន និងចាត់ទុកជាអ្នកទោសសង្រ្គាមជាមួយនឹងការការពារទាំងអស់ពីច្បាប់មនុស្សធម៌” ។
កាលពីសប្តាហ៍មុន ពលរដ្ឋអង់គ្លេស ២ នាក់គឺលោក Aiden Aslin និង Shaun Pinner បានងាកទៅរកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ជាមួយនឹងសំណើដើម្បីជួយសម្រួលដល់ការដោះដូររបស់ពួកគេជាមួយអ្នកនយោបាយប្រឆាំងអ៊ុយក្រែនលោក Viktor Medvedchuk បន្ទាប់ពីបានចុះចាញ់នឹងកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ។
ទន្ទឹមនោះនៅថ្ងៃទី ១៦ ខែមេសា ភរិយាលោករបស់ Medvedchuk គឺលោកស្រី Oksana Marchenko បានអំពាវនាវទៅកាន់សាច់ញាតិរបស់ជនជាតិអង់គ្លេសដែលចាប់ធ្វើជាឈ្លើយសឹក ដោយស្នើឲ្យពួកគេសុំទីក្រុងឡុងដ៍ដោះដូរពួកគេជាប្តីរបស់លោកស្រី ។
មិនបានប៉ុន្មានផងនៅថ្ងៃទី ២០ ខែមេសា លោក Johnson បានអំពាវនាវឲ្យរុស្ស៊ីប្រព្រឹត្តចំពោះយុទ្ធជនអង់គ្លេសនៅអ៊ុយក្រែន “ដោយមនុស្សធម៌ និងដោយក្តីមេត្តា” ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា