Connect with us

ចរាចរណ៍

ត្រាក់ទ័របត់ចូលចម្ការ ខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូបុកពីចំហៀង ស្លាប់ភ្លាមៗនៅនឹងកន្លែង

បានផុស

នៅ

យុវជនម្នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ ស្រាប់តែត្រាក់ទ័រដែលបើកនៅខាងមុខ បត់ឆ្វេងដោយគ្មានផ្តល់សញ្ញា ក៏ត្រូវ​ម៉ូតូ​ជ្រុល​ទៅបុកយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៦ និង ២៥ នាទី នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​ ៥៩ ត្រង់ចំណុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ គឺ​បាន បង្ក​ឡើង​ដោយ​ត្រាក់ទ័រ ១ គ្រឿង ដែល​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏បាន​បត់​ចូលទៅ​ចម្ការ ដោយ​មិនបាន​មើលមុខ មើល​ក្រោយ​ឲ្យបាន​ច្បាស់លាស់ ទើបត្រូវ​ម៉ូតូ​ដែល​បើកបរ​មកពី​ក្រោយ​បុក​ពេញ​ទំហេង​ទៅលើ​ដែក​រ៉ៃ​ត្រាក់ទ័រ និង​បាន​ស្លាប់​ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ​មានឈ្មោះ សេង ពិ​សិទ្ធ ភេទ​ប្រុស​ អាយុ ១៩ ឆ្នាំ រស់នៅក្នុង​ភូមិ​ទួល​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាក់​ដំបង គោលដៅ​ស្រប​ទិស​គ្នា ពី​ជើ​ង​ទៅ​ត្បូង ដោយ​ភ្លាមៗ​នោះដែរ​អ្នកបើកបរ​ត្រាក់ទ័រ​បានដាក់​មេ​ផាយ​បាត់ស្រមោល​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ធ្វើ​ការ​វាស់​វែង​រួច ក៏​ប្រគល់​សាកសព​ជូនទៅ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ភ្នំព្រឹក ជា​បណ្តោះអាសន្ន៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម