វប្បធម៌ ជំនឿ
តន្ត្រីករ ឧបករណ៍ភ្លេងសំឡេងស្រាល ដ៏កម្រ នៅកម្ពុជា
ឧបករណ៍តន្ត្រី១ប្រភេទ មានរូបរាងស្រដៀង វីយូឡុង ប៉ុន្តែមានទំហំធំជាងវីយូរឡុងជាង ១០ ដង ដែលគេកាន់បញ្ឈរដើមកេះ ឬកូដ ប្រគុំ ក្នុងវង់តន្ត្រីក្លាសិក។ ឧបករណ៍តន្ត្រីបស្ចិមប្រទេសមួយនេះ មានឈ្មោះថា កុងត្រឺបាស ដែលមិនសូវមានអ្នកចេះប្រើទេ ពោលគឺមិនមានដល់ ១០ រូបផង នៅប្រទេសកម្ពុជាបច្ចុប្បន្ន។

លោក ហ៊ុន ចំរើន គ្រូឧបករណ៍តន្ត្រី កុងត្រឺបាស នៅមហាវិទ្យាល័យ តូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា លោកបានចាប់ផ្ដើមសិក្សាភ្លេងដំបូងនៅឆ្នាំ ១៩៩៥ ពីសាលាមធ្យមសិល្បៈ សិក្សាអស់រយៈពេល ៧ ឆ្នាំ លោកបានបន្តសិក្សាបរិញ្ញាបត្រដូរតន្ត្រី ៤ ឆ្នាំទៀត មុនលោកបានប្រឡងជាប់មន្ត្រីរាជការ ឬបុគ្គលិកក្របខណ្ឌ។
លោក ហ៊ុន ចំរើន រំលឹកថាបញ្ជាក់ថា៖ “ពីដើម ខ្ញុំអត់ចង់រៀនឧបករណ៍តន្ត្រី [កុងត្រឺបាស] ហ្នឹងទេ តែតាមខ្សែស្រឡាយខ្ញុំមានបងជាអ្នកសិល្បៈមានជាអ្នករបបាំ និងអ្នកភ្លេង។ បងក៏សួរ ហើយខ្ញុំក៏ចូលរៀនភ្លេង និងកាន់ឧបករណ៍ហ្នឹងទៅ”។
លោក ហ៊ុន ចំរើន បានឱ្យដឹងថា ការសិក្សាលេងឧបករណ៍តន្ត្រី កុងត្រឺបាស មានភាពពិបាក ដោយទី១ អត់មានឧបករណ៍សម្រាប់ហាត់រៀននៅផ្ទះពេលគ្រូដាក់កិច្ចការឱ្យធ្វើ ឯទី២ ឧបករណ៍នេះមានតម្លៃថ្លៃ។

លោក ហ៊ុន ចំរើន មានប្រសាសន៍បន្តថា៖ “កុងត្រឺបាសមានរូបរាងធំ គឺធំជាងខ្លួនមនុស្ស ដែលយើងពិបាកកាន់ធ្វើដំណើរ ឬដឹកជិះម៉ូតូម្នាក់ឯងជាដើម ខុសពីឧបករណ៍ភ្លេងដទៃ យើងអាចកាន់ យួរតាមខ្លួន ឬមានហាត់នៅផ្ទះបាន។ សិស្សអាចប្រើឧបករណ៍នេះតែនៅសាលាទេ ដែលក្នុង១សប្ដាហ៍ មានតែ២ថ្ងៃទេ យើងរៀនជាមួយគ្រូ ដែល១ថ្ងៃរៀនបានតែ ២ម៉ោង”។
សាស្ត្រាចារ្យដូរតន្ត្រីរូបនេះ បានឱ្យដឹងថា ឧបករណ៍តន្ត្រី កុងត្រឺបាស គឺខ្សត់សិស្សដែលចង់រៀន ដែលអាចមានហានិភ័យមិនមានសិស្សរៀនឧបករណ៍តន្ត្រីនេះបន្តទៀត។
លោក ចំរើន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែលោកគ្រូអ្នកគ្រូតែងព្យាយាមលើកទឹកចិត្តសិស្សឱ្យខំរៀន។ ពិសេសក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះ គឺត្រូវការតន្ត្រីករកាន់ឧបករណ៍កុងត្រឺបាស់ច្រើន ហើយឥឡូវយើងអាចទិញពីប្រទេសជិតខាងនូវតម្លៃធូរថ្លៃដែរ ប្រហែល ១ ពាន់ជាង ឬ ២-៣ ដុល្លារ តែគុណភាពមិនសូវល្អ”។

លោក ហ៊ុន ចំរើន បានឱ្យដឹងថា ក្នុងវង់តន្ត្រីក្នុងបទចម្រៀងខ្មែរ បើខ្វះកុងត្រឺបាសក៏ពិបាកដែរ ព្រោះឧបករណ៍នេះមានវាមានមុខងារបន្ទរបន្ទាប់ពីវីយូឡុង និងហ្លុត (ខ្លុយដែក) ប៉ុន្តែចំពោះប្រភេទបទក្លាសិកបរទេសខ្លះ អាចអត់ឧបករណ៍តន្ត្រីនេះបាន។ បច្ចុប្បន្ន ទីផ្សារសម្រាប់អ្នកកាន់ កុងត្រឺបាស មានគ្រាន់បើជាងពីមុន ដោយវង់តន្រ្តីក្នុងកម្មវិធីធំៗ ដូចជាអាពាហ៍ពិពាហ៍ជាដើម មានវត្តមានតន្រ្តីករឧបករណ៍នេះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា តន្ត្រីក្លាសិក មានវត្តមានក្នុងជំនាន់ប្រទេសកម្ពុជាទទួលឥទ្ធិពលនៃសម័យអាណានិគមនិយមបារាំង រួមទាំងកិច្ចសហការអន្តរជាតិនានា ដែលរដ្ឋាភិបាលកម្ពុជាយកវង់តន្ត្រីនេះប្រគុំកម្សាន្ត និងកំដរបរិយាកាសក្នុងការទទួលភ្ញៀវអន្តរជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់