ព័ត៌មានអន្ដរជាតិ
នារីម្នាក់ ងប់ងុលនឹង Jimin ពេក រហូតវះកាត់មុខ ២០ ដង ឲ្យដូចកូរ៉េ (មានវីដេអូ)
Oli London ជាជនជាតិអង់គ្លេសអាយុ ៣២ឆ្នាំ នាងបានធ្វើការវះកាត់កែសម្ផស្សចំនួន២០លើក ដើម្បីកែទម្រង់មុខឲ្យដូចជាតារា K-pop ដ៏ល្បីមួយរូបគឺ Jimin សមាជិក BTS។
នាងបង្ហើបថា បានចំណាយប្រាក់ជាង ២៥០,០០០ ដុល្លារ ដើម្បីផ្លាស់ប្តូរមុខមាត់ឲ្យមើលទៅដូច Jimin ហើយភាពជ្រុលនិយមរបស់ Oli ដើម្បីចង់ក្លាយជាជនជាតិកូរ៉េ វាបានកើតឡើងបន្ទាប់ពីនាងក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៣ ហើយចាប់អារម្មណ៍លើវប្បធម៌កូរ៉េជាខ្លាំង។ ចាប់ពីពេលនោះហើយ ដែលធ្វើឲ្យនាងស្គាល់តន្ត្រី K-pop ហើយឆ្កួតនឹង Jimin និងចាប់ផ្ដើមធ្វើការវះកាត់លើផ្ទៃមុខ តាំងពីឆ្នាំនោះ។
នៅពាក់កណ្តាលឆ្នាំ ២០២១ Oli បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីឆ្លងកាត់មុខកាំបិតជិត ២០ ដង នាងនិយាយថា នាងបានផ្លាស់ប្ដូរខ្លួនឯងទៅជាជនជាតិកូរ៉េ។ ទន្ទឹមនោះ ក៏មានការមិនពេញចិត្ត និងមតិអវិជ្ជមានជាច្រើនរហូតឈានដល់គំរាមកំហែងដល់ស្លាប់។ ជាពិសេស ARMY របស់ BTS បានចេញមុខរិះគន់ និងសើចចំអកចំពោះអាកប្បកិរិយាចម្លែករបស់នាង។
Oli បាននិយាយថា “មានមនុស្សច្រើនណាស់ ដែលស្អប់ខ្ញុំ និងអ្នកលេងអ៊ីនធឺណែតជាច្រើន ដែលតែងតែនិយាយថាខ្ញុំមិនអាចជាជនជាតិកូរ៉េ។ ដោយសារតែខ្ញុំមិនបានធ្វើការវះកាត់កែសម្ផស្សលើរាងកាយទាំងមូល ខ្ញុំគិតថាប្រហែលជាពួកគេនិយាយត្រឹមត្រូវ។ ខ្ញុំប្រហែលជាមិនទាន់ក្លាយជាជនជាតិកូរ៉េ ១០០ភាគរយនៅឡើយទេ ” ។
នៅដើមឆ្នាំ ២០២២ នាងបានប្រកាសពីផែនការសម្រាប់ការវះកាត់មួយផ្សេងទៀត។ នេះជាជំហានចុងក្រោយ ដែលជាការកាត់បន្ថយទំហំលិង្គដល់ប្រវែងមធ្យមរបស់បុរសកូរ៉េ និងមានគេទទួលស្គាល់ថា ជាកូរ៉េ១០០ភាគរយ។
យ៉ាងណាមិញ គម្រោងវះកាត់ចុងក្រោយរបស់នាង ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយនិយាយថា វាជាទង្វើមិនគប្បី ហើយក៏ជំរុញឲ្យមានចំណាប់អារម្មណ៍មិនពិត អំពីបុរសអាស៊ីខ្លះថា នាងបានធ្វើឲ្យវប្បធម៌កូរ៉េ កាន់តែគួរឲ្យស្អប់ខ្ពើមខ្លាំង៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឌីជេ សូដា ត្រូវបង្ខំឲ្យស្រាតខោចេញ ពេលកំពុងជិះយន្តហោះ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ