Connect with us

ព័ត៌មានជាតិ

លោក សៀម ភ្លុក ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួន ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី ២៧ មេសា

បានផុស

នៅ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដីការបស់លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យភ្នាក់ងារមាន សមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី ១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

ជាមួយគ្នានេះលោកចៅក្រុម ក៏បានបញ្ជាឲ្យប្រធានមណ្ឌលអប់រំកែប្រែទី ១ (ម១) ទទួល និងឃុំខ្លួនលោក សៀម ភ្លុក រហូតដល់មានបទបញ្ជាសម្រេចថ្មី។

សូមជម្រាបថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឲ្យកងកម្លាំងមានសមត្ថកិច្ច នាំខ្លួនលោក សៀម ភ្លុក ទៅឆ្លើយបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងបទចោទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក្នុងការបង្កើតគណបក្ស បេះដូងជាតិ។

ក្រោយពីឃើញដីការនេះ មានព័ត៌មានមួយចំនួនអះអាងថា លោក សៀម ភ្លុក បានគេចខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព ។ ប៉ុន្តែប្រហែលជាលោក សៀម ភ្លុក មិនអាចគេចខ្លួនបាន ក៏ចេញមុខប្រកាសថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺការពិត នៅចំពោះមុខចៅក្រមស៊ើបសួរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម