Connect with us

ព័ត៌មានជាតិ

ទាហាន​ឈុតខ្មៅ​និង​ទាហាន​ខ្មែរ​ពិភាក្សា​គ្នា រឹតចំណង​សាមគ្គីភាព មិត្តភាព និង​រួមគ្នា​ទប់​ស្កាត់​រាល់​បទល្មើស​ឆ្លងដែន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ល្ងាច ថ្ងៃទី​២៨ ខែ មេសា ឆ្នាំ ២០២២​នេះ​មាន​ទាហាន​ឈុតខ្មៅ​១​ក្រុម​និង​ទាហាន​ខ្មែរ​១​ក្រុម​បាន​ជួបពិភាគ្សា ដើម្បី រឹតចំណង​សាមគ្គីភាព មិត្តភាព និង​រួមគ្នា​ទប់​ស្តា​ត់​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​មនុស្ស​ឆ្លងដែន​ទៅ​មករក​ការងារ​ធ្វើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​គ្នា​នេះ​នៅ​ចំណុច​មាត់​អូរ​ព្រំ​ដែនដី​ថៃ ស្ថិតក្នុង​ភូមិ​គុត​ហ៊ី​ន ឃុំ​ខ្លង​ណាំ​សៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ចំណែក​ភាគី​ខ្មែរ​ទល់មុខ​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី សូ​រ៉ាត់ យាន់​បួ​បាន មានប្រសាសន៍ថា​កិច្ច​ពិភាគ្សាគ្នា​នោះ​ផ្តោតទៅលើ​ការទប់ស្កាត់​ការ​លួច​ឆ្លងដែន​តាម​ច្រករបៀង​របស់​ពលករ​ខ្មែរ និង​ប្រជាជន​ថៃ​ឆ្លងដែន​មក​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​។

ព្រោះ ប្រទេស​ថៃ​នៅតែ​ធ្វើការ​ទប់ស្កាត់​ជម្ងឺ កូ​វីត .១៩​នៅឡើយ រោងចក្រ​ត្រូវ​បិត រហូតមកដល់​សព្វថ្ងៃ​នេះ​ប្រទេស​ថៃ​មិនទាន់​ដំណើរការ​ដូច​មុន​នោះឡើយ​ព្រោះ​សំអាងថា​ ជំងឺ​កូ​វីដ-១៩ មិនទាន់បាន​ធូរស្បើយ​នៅឡើយ​។

ប្រជាជន​ថៃ​នៅ​តែ​មាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ជានិច្ច​អ្វីៗ​មិនទាន់​ដំណើរការ​នៅឡើយ​ដូច្នេះ​ពលករ​ខ្មែរ​ទាំងអស់​ចង់​មក​ធ្វើការ​នៅ​ថៃ​ប្រយ័ត្ន​ចាញ់បោក​មេខ្យល់​។

លោក​វរសេនីយ៍ត្រី សូ​រ៉ាត់ យាន់​បួ​បាន មានប្រសាសន៍​បន្តទៀត​ថា​ សព្វថ្ងៃ​នេះ​សមត្ថកិច្ច​ថៃ​ធ្វើការ​ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​លប​លួច​ចូល​ឆ្លងដែន​ទៅ ធ្វើការ​ក្នុង​ប្រ​ទេស​ថៃ​ខុសច្បាប់​ខ្លាំង​សំបើម​ណាស់​ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​។

លោក​វរសេនីយ៍ត្រី រឿ​ម ប៊ុន​រិ​ទ្ធ មេ​ប៉ុស្តិ៍​ក្បាល​ទំនប់​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​គ្រួសារ​ក្រោយពី​ចេញពី​ប្រទេស​ថៃ​មកលេង​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ​រួចរាល់​ហើយ​បាន​បុក​សម្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ មួយ​ថ្ងៃ​រាប់រយ​នាក់​តាមរយៈ​មេខ្យល់​ឆ្លងដែន​ខុសច្បាប់ ភាគច្រើន​មិន​ជោគជ័យ​តាម​បំណង​ទេ​ត្រូវ ប្រឈម នឹង គេ ចាប់​បញ្ជូន ត្រឡប់មកវិញ ក៏​នៅតែ ប្រថុយ អស់ទាំង​ប្រាក់ ខាត​ទាំង​ពេលវេលា ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក​បន្ត​ថែម​ទៀត​ផង​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម