Connect with us

កីឡា

គ្រូ​ព្រះខ័ន​រាជស្វាយរៀង និយាយ​ពី​ផល​ចំណេញនៃ​ពានរង្វាន់លីគខាប់ ដែល​គ្រោង​ប្រកួតចុង​សប្ដាហ៍នេះ

បានផុស

នៅ

លោក Conor Nestor គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​និយាយ​ពី​ផលចំណេញ​នៃ​ការចូលរួម​ប្រកួត​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ ថា​ជាការ​ផ្ដល់ឱកាស​ដល់​កីឡាករ​ដែល​ពុំ​សូវ​បាន​បង្ហាញខ្លួន​មាន​ពេលវេលា​ចូល​ប្រកួត​។

ក្នុងឱកាស​ដែល​ពានរង្វាន់​លីគ​បាល់ទាត់​ក្នុងស្រុក លី​គ​ទី​១ និង​លី​គ​ទី​២ ត្រូវបាន​សម្រាក​ដោយសា​រ​មាន​កីឡាករ​ត្រូវ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ប្រកួត​ក្នុង​ស៊ី​ហ្គេម ក្រុមហ៊ុន​បាន​បង្កើតពាន​នេះ​ឡើង​ដោយមាន​ក្រុម​ចំនួន ១៦​ចូលរួម​ប្រកួត ចែកចេញជា ៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ស្ថិតនៅ​ពូ​ល B ជាមួយ កងយោធពល​ខេមរភូមិន្ទ​, អគ្គិសនី​កម្ពុជា និង​សៀមរាប​អែ​ហ្វ​ស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយឆ្លង​ជាមួយ ‘​កម្ពុ​ជាថ្មី​’ លោក Conor Nestor បាន​និយាយ​ថា «​ពិតណាស់ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការបន្ត​ឱ្យមាន​ការប្រកួត និង​ផ្តល់​ពេលវេលា​លេង​ខ្លះ​ដល់​កីឡាករ​មួយចំនួន​ដែល​កាន់តែ​ខិតជិត​ទៅជា​ប់ ១១​នាក់​ដំបូង​របស់​យើង ប៉ុន្តែ​មិនទាន់បាន​លេង​នៅឡើយ​។​»

«​យើង​នៅតែ​ព្យាយាម​បន្ត​ផ្តោតលើ​ការប្រកួត​បន្ទាប់ និង​នៅលើ​ការកែលម្អ​ខ្លួន​យើង​រាល់​សប្តាហ៍​។ ប្រសិនបើ​យើង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង យើង​នឹង​នៅតែមាន​ការប្រកួតប្រជែង ហើយ​វា​ផ្តល់ឱ្យ​អ្នក​នូវ​ឱកាស​សម្រាប់​ការ​ឈ្នះ​ពាន​។​» លោក Conor បាន​បន្ថែម​។

តាម​គម្រោង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែមេសា ចុង​សប្ដាហ៍​នេះ​តទៅ ហើយ​បញ្ចប់​ថ្ងៃ​សៅរ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២២​។ រូបមន្ត​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​តែ ១​ជើង ក្រុម​លេខ​១ លេខ​២ ឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ បន្ទាប់មក​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ចុងក្រោយ​ផ្ដាច់ព្រ័ត្រ​។

​ពូ​ល​ដទៃទៀត​មានដូចជា ពូ​ល A៖ ណាហ្គា​វើ​លដ៍​, គីរីវង់​សុខ​សែន​ជ័យ​, កោះកុង​, អាយ​អេស​អាយ ដង្កោរ​សែន​ជ័យ​។ ពូ​ល C៖ បឹងកេត​, ភ្នំពេញ​ក្រោ​ន​, នគរបាលជាតិ​, សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ខណៈ​ពូ​ល D៖ វិសាខា​, អង្គ​រថា​យ​ហ្គឺ​រ​, ព្រៃវែង​, ណិ​ច​ស្តិ​ប​អេ​ហ្វ​ស៊ី​។​

​ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​ជួប សៀមរាប​អែ​ហ្វ​ស៊ី នៅ​ថ្ងៃទី​៣០ ខែមេសា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង វេលា​ម៉ោង ៦និង៣០​នាទី​យប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម