Connect with us

នយោបាយ

ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់​លទ្ធផល​សមាជ​របស់ “​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​”

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទទួល​ស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់ “​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​” ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ខែមករា ឆ្នាំ​២០២២ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក ជីវ កត្តា ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២​។

​លិខិត​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ក្រសួងមហាផ្ទៃ​សម្រេច​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ ដោយបាន​បោះឆ្នោត​អនុម័ត​សម្រេច​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​នាយក​ចំនួន​៤៥​រូប និង​សមាសភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ចំនួន​៨​រូប ព្រមទាំង​សម្រេច​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស គឺ​ទី​១, លោក ជីវ កត្តា ជា​ប្រធាន​គណបក្ស ទី​២, លោក តាន់ ទីន ជា​អនុប្រធាន​ប្រចាំការ​គណបក្ស ទី​៣, លោក​កង គឹម​ហាក់ ជា​អនុប្រធាន​គណបក្ស និង​ទី​៤, លោក ខឺ​យ ស៊ី​នឿន ជា​អនុប្រធាន​គណបក្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ទទួល​នូវ​បញ្ជី​ឈ្មោះ និង​ជីវប្រវត្តិ​សង្ខេប​របស់​សមាសភាព​ថ្នាក់ដឹកនាំ​តាម​រចនាសម្ព័ន្ធ ដែល​បានកំណត់​នៅក្នុង​លក្ខន្តិកៈ​គណបក្ស ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។

គួរ​បញ្ជាក់ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ចុះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម