ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រលឹងចុងសក់ ដោយមីស៊ីលរុស្ស៊ី ធ្លាក់ជិត ពេលធ្វើទស្សនកិច្ចទីក្រុង កៀវ (មានវីដេអូ)
អង្គការសហប្រជាជាតិ (UN) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារជិតអគ្គលេខាធិការ Antonio Guterres នៅពេលលោក កំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីជួយជម្លៀសជនស៊ីវិលរាប់ម៉ឺននាក់ដែលជាប់នៅក្នុង “គ្រោះថ្នាក់ដល់ជីវិត”។

អ្នកនាំពាក្យ UN បាននិយាយថា លោក Guterres និងក្រុមការងាររបស់គាត់ ភ័យព្រលឹងចុងសក់ ដោយនៅជិតការធ្លាក់មីស៊ីលរបស់រុស្ស៊ី ដែលវាយប្រហារកណ្តាលទីក្រុង កៀវ ខណៈពេលគាត់កំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមេសា ប៉ុន្តែគ្រប់គ្នាមានសុវត្ថិភាព។
នេះជាការវាយប្រហារព្រហើនបំផុតលើរដ្ឋធានី ចាប់តាំងពីកងកម្លាំងរបស់ទីក្រុងមូស្គូ បានដកថយកាលពីប៉ុន្មានសប្តាហ៍មុន។

លោក Saviano Abreu អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិបានថ្លែងថា “វាជាតំបន់សង្គ្រាម ប៉ុន្តែពិតជាគួរឲ្យរន្ធត់ណាស់ ដែលវាកើតឡើងនៅកៀកនឹងយើង”។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ជិតអគ្គលេខាធិការ UN។

លោកនិយាយថា “ថ្ងៃនេះ ភ្លាមៗបន្ទាប់ពីបញ្ចប់ការចរចារបស់យើងនៅទីក្រុងកៀវ មីស៊ីលរុស្ស៊ីចំនួន៥គ្រាប់បានហោះចូលទីក្រុង។ នេះបង្ហាញពី កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំរុស្ស៊ីក្នុងការធ្វើឲ្យ UN អាម៉ាស់មុខ និងបំផ្លាញអ្វីគ្រប់យ៉ាងដែលអង្គការនេះតំណាងឲ្យ”។
គួរបញ្ជាក់ថា លោក Guterres បានជួបជាមួយលោក Zelensky បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារ នៅពេលដែលមេដឹកនាំរុស្ស៊ីបានយល់ព្រមជាគោលការណ៍ ចំពោះការចូលរួមរបស់ UN និងគណៈកម្មាធិការកាកបាទក្រហម (ICRC) អន្តរជាតិ ក្នុងការជម្លៀសមនុស្សចេញពីរោងចក្រ Azovstal នៅទីក្រុង Mariupol៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សភាអាមេរិក អនុម័តច្បាប់អាវុធ ដូចសម័យសង្គ្រាមលោកលើកទី២ សម្រាប់អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ