Connect with us

សុខភាព

ទប់នោមយូរពេក អាចបង្កជាផលវិបាកទាំងនេះ

បានផុស

នៅ

មិនថាស្ថិតក្នុងពេលវេលារវល់យ៉ាងណានោះទេ បើឈឺនោមហើយ ត្រូវតែទៅនោមបានឲ្យរហ័ស មិនត្រូវទ្រាំទុក​យូរនោះទេ ព្រោះវាអាចប៉ះពាល់ច្រើនទៅដល់សុខភាពផ្នែកតម្រងនោម។ មានករណីមួយចំនួនដែលបង្កឡើងដោយការពន្យារពេលទៅនោមនេះឯង ហើយកើតឡើងជាញឹកញាប់ទៀតផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជំងឺរលាកផ្លូវទឹកនោម

ជំងឺនេះមិនប្រកាន់ភេទនោះទេ ព្រោះការណ៍ដែលបង្កើតទម្លាប់ទៅនោមយឺត ឬទ្រាំមិនទៅនោមនោះ អាចនាំឲ្យកើតជំងឺរលាកផ្លូវទឹកនោមបាន ព្រោះថា នៅពេលដែលយើង រក្សាទឹកនោមយូរពេក ពពួកបាក់តេរីដែលមានស្រាប់នៅក្នុងទឹកនោម អាចនឹងកើនឡើងនៅក្នុងប្លោកនោមកាន់តែច្រើនទ្វេរដង ដែលបង្កើនហានិភ័យនៃការវិវត្តទៅជាការឆ្លងមេរោគលើផ្លូវទឹកនោមបាន។

ក្នុងករណីដែលឈានដល់ការរលាកផ្លូវទឹកនោមនឹងមានរោគសញ្ញាដូចជា៖

  • ទឹកនោមក្ដៅ ហើយនោមក្រហាយ
  • ឈឺចាប់នៅក្នុងឆ្អឹងអាងត្រគាក ឬ ពោះខាងក្រោម
  • ការនោមញឹក ហើយតិចៗ
  • ទឹកនោមឆ្អេះខ្លាំង ឬមានក្លិនមិនល្អ
  • ទឹកនោមមានពណ៌ស្រអាប់
  • ទឹកនោមមានលាយឈាម

២. ឈឺចាប់ប្លោកនោម

ការមិនទៅនោមឲ្យបានទៀងទាត់ ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្នុង​ប្លោក​នោម ឬ​តម្រងនោមបាន។ មូលហេតុគឺ ​ដោយ​សារ​តែ​ប្លោក​នោម និង​សាច់ដុំ​​ត្រូវប្រឹងខ្ទប់ទឹកនោម​យូរ​ពេក។ ការណ៍នេះបើទោះ​បី​ជាយើង​នោម​​រួច​ក៏​ដោយ​ក្ដី ក៏យើងនៅមានអាការៈអាច​ពិបាកទ្រាំ​ក្នុង​ការ សម្រាកសាច់ដុំទាំងនោះដែរ បន្ទាប់មកវាក៏អាចចាប់ផ្តើមស្ពឹក និងបណ្តាលឲ្យមានការឈឺចាប់តែម្ដង​។ ការឈឺចាប់នេះថ្វីដ្បិតតែមានរយៈពេលខ្លីមែន ប៉ុន្ដែវាក៏ជាបញ្ហារំខាន់ដល់អារម្មណ៍យើងបានដែរ។

៣.​ការដាច់រលាត់ប្លោកនោម

គួរដឹងថា ប្លោកនោមគឺជាសរីរាង្គមួយគ្រប់គ្រងដោយស្រទាប់សាច់ដុំធ្វើការកន្ដ្រាក់ និងពង្រីក​មាឌទៅតាមបរិមាណទឹកនោមដែលបញ្ជូនពីតម្រងនោម។ កាលដែលបរិមាណទឹកនោមគ្រប់ចំនួន នោះប្លោកនោមនឹងធ្វើការរំញោចទៅកាន់ខួរក្បា​លដែលជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍ឈឺនោម។ ប៉ុន្ដែប្រសិនបើខណៈពេលនោះ យើងពន្យារពេល ប្លោកនោមនឹងមានការរីកមាឌកាន់តែរីកធំ ការកន្ដ្រាក់ក៏កាន់តែខ្លាំង បរិមាណទឹកនោម​លើសកម្រិត ជាមូលហេតុធ្វើឲ្យមានការដាច់រលាត់ផ្នែកខ្លះនៃប្លោកនោម។ ជាមធ្យមប្លោកនោមរបស់យើង អាចមានសមត្ថភាពស្ដុកទឹកនោមបាន ប្រមាណជាងកន្លះលីតតែប៉ុណ្ណោះ នោះអាស្រ័យទៅលើវ័យ ចំពោះក្មេងអាយុ ១០ឆ្នាំអាចស្ដុកបានប្រមាណជា ៣៦០​មីលីលីត្រ។

៤.ក្រួសក្នុងប្លោកនោម

ប្រព័ន្ធតម្រងនោមរបស់យើងអាចកកើតមានក្រួសបាន គឺនៅពេលដែលទឹកនោមបានប្រមូលផ្តុំ ហើយជាប់ក្នុងប្លោក​នោម​រយៈ​ពេលយូរពេក។ នៅពេលនោះ សារធាតុរ៉ែ អំបិល និងប្រូតេអ៊ីនមួយចំនួន ក៏ចាប់ផ្ដើមកើនឡើងកំហាប់ខ្ពស់ នៅក្នុងប្លោកនោម ហើយពួកវាចាប់ផ្តើមវិវត្ដក្លាយជាដុំគ្រីស្តាល់ និង​បង្កើតជាកំណករឹង ឬជាក្រួសតែម្ដង។ ដូច្នេះការរក្សាជាតិទឹក និង ការធ្វើឲ្យប្លោកនោមរបស់យើងអាចបញ្ចេញចោលបានល្អជាប្រចាំក៏ជាចំណែកមួយជួយការពារប្លោកនោម និងក្រួសក្នុងតម្រងនោមបាន។

ជារួមក្នុងករណីភាគច្រើនដែលមិនបានទៅនោមឲ្យទៀតទាត់ តែងតែជាបញ្ហាកើតមានជាខ្លាំងទៅផ្នែកប្លោក​នោម​។ មានករណីខ្លះក៏ឈានទៅដល់ការហៀរទឹកនោមដោយមិនដឹងខ្លួនទៀតផង។ ទន្ទឹមគ្នានោះ ក៏ធ្លាប់មាន ការចោទសួរថា បើទប់នោម​យូរអាចបង្កឲ្យផ្ទុះប្លោកនោមដែរទេ?

ឆ្លើយតបទៅនឹងសំណួរខាងលើនេះ​ យោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ វេជ្ចសាស្ដ្រ Harvard បានចុះផ្សាយកាលពីដើមឆ្នាំ២០២២ នេះថា ការដែលទប់នោមយូរ មិនអាចធ្វើឲ្យផ្ទុះប្លោកនោមបានទេ ព្រោះថាប្លោកនោមគឺជាសរីរាង្គដ៏រឹងមាំមួយ ហើយទំនងជាមិនងាយប្រេះស្រាំនោះដែរ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យខ្លួនយើងមានអាការៈមិនស្រួលរហូតដល់ទីបំផុត យើងក៏បោះបង់ ហើយរត់បត់ជើងតូចជាមិនខាន។ ប៉ុន្ដែមានករណីខ្លះដែលប្លោក​នោម អាចធ្លាប់មានប្រវត្ដិការព្យាបាលដោយ ការវះកាត់ ការធ្លាប់មានរបួស ការចុះខ្សោយនៃជញ្ជាំងសាច់ដុំរបស់វា ក៏ស្ថិតក្នុងការព្រួយបារម្ព៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទម្លាប់​ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

ចុចអាន៖ផលប៉ះពាល់ដល់សុខភាពរាងកាយ នៃការគេងបើកភ្លើងចោលនៅពេលយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្ព័ន្ធអេស៊ីលីដារកប្រាក់ចំណូលានជាង​២២៣លានដុល្លារក្នុងត្រីមាសទី៤ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ

កីឡា៤០ នាទីutes មុន

Miki ប្រាប់​ថា បើចង់​ឲ្យ​បាល់ទាត់​នារី​កម្ពុជា​ខ្លាំង ត្រូវ​រៀបចំ​ការ​ប្រកួត​ឲ្យ​ច្រើន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២២ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម