សន្តិសុខសង្គម
កំពុងដើររើសស្វាយចន្ទី រន្ទះបាញ់សម្លាប់បុរសម្នាក់
បាត់ដំបង÷ កម្មករសុីឈ្នួលរើសផ្លែចន្ទីម្នាក់បានស្លាប់ភ្លាមៗ ខណះកំពុងដើររើសផ្លែចន្ទីស្របពេលធ្លាក់ភ្លៀងតិចៗហើយមានផ្គររន្ទះផងទើបបណ្តាលឲ្យរន្ទះបាញ់តែម្តង។
ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី២៨ខែមេសាឆ្នាំ ២០២២ ម្សិលមិញ នៅវេលាម៉ោង១៥និង៣៥នាទី ត្រង់នៅចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះសុខ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែល បានមកស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទីនៅចំណុចភូមិឃុំខាងលើ។

ក្រោយពេលទទួលដំណឹង កម្លាំងផ្នែកជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសព ព្រមជាមួយនឹងការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពបញ្ជាក់ថាសពឈ្មោះសុខ ពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ