KPT+
តើអ្វីទៅជាសមភាពយេនឌ័រ?
កាលណានិយាយពីបញ្ហាយេនឌ័រ គឺភាគច្រើនគេតែងតែសម្គាល់ ឬឲ្យតម្លៃថា ទាល់តែមានស្ត្រីច្រើនជាងបុរស ឬដាច់ ខាតនៅកន្លែងធ្វើការមួយ ចាំបាច់ត្រូវតែមានវត្តមាននារី ឬស្រ្តីជាសមាជិកលើសបុរសជាដើម។ ធាតុពិត គឺមិនសំដៅបែបនេះទាំងអស់នោះឡើយ តែវាសំដៅទៅលើការផ្ដល់ឲ្យនូវសិទ្ធិអំណាច ទំនាក់ទំនង ទំនួលខុសត្រូវ គុណតម្លៃនានា ការងារ តួនាទី និងភារកិច្ចស្មើៗគ្នា ទាក់ទងនឹងបុរស ស្រ្តី និងមនុស្សចម្រុះភេទ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/01-68.jpg)
តើអ្វីទៅជាយេនឌ័រ?
ពាក្យថាយេនឌ័រ សំដៅទៅលើអត្តសញ្ញាណ រួមមាន៖ គំនិត តម្លៃ អាកប្បកិរិយា តួនាទី និងការទទួលខុសត្រូវ នៃភាពជាស្ត្រី និងភាពជាបុរស ដែលកំណត់ដោយសង្គម និងវប្បធម៌។ នៅក្នុងន័យនេះដែរ គេក៏បានរំលេចលើកឡើងអំពីពាក្យបរិយាបន្ន ដែលសំដៅដល់ដំណើរការ ដែលធានាថាប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមបានពេញលេញ នៅក្នុងដំណើរការរៀបចំគោលនយោបាយ ផែនការ ការផ្ដល់សេវា និងការអភិវឌ្ឍន៍នៅកម្រិតមូលដ្ឋានរបស់ពួកគេ ផងដែរ។
តើអ្វីជាតួនាទីយេនឌ័រ?
តួនាទីយេនឌ័រ គឺជាតួនាទីរបស់បុរស និងស្ត្រីដែលកំណត់ដោយសង្គម ឧទាហរណ៍តួនាទីរបស់ម្ដាយឪពុកមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឲ្យក្លាយខ្លួនទៅជាពលរដ្ឋល្អ។ តួនាទីយេនឌ័រមួយទៀតសំដៅដល់ការបែងចែកមុខងារគុណតម្លៃ ហើយអាចប្រែប្រួលពីវប្បធម៌មួយទៅវប្បធម៌មួយ និងពីសង្គមមួយទៅសង្គមមួយទៀតបាន។ ទាក់ទិននឹងតួនាទីយេនឌ័រនេះដែរ វាត្រូវបានគេបែងចែកជាពីរ គឺ ទីមួយតួនាទីបានកម្រៃ និងទីពីរតួនាទីមិនបានកម្រៃ។
តួនាទីបានកម្រៃ គឺជាការងារដែលធ្វើដោយបុរស និងស្ត្រីដើម្បីទទួលបានប្រាក់ឈ្នួលជាលុយកាក់ ឬចំណូលផ្សេងៗ។ ចំណែកឯតួនាទីមិនបានកម្រៃ គឺសំដៅដល់ការទទួលខុសត្រូវ ចំពោះការបង្កើតកូន ការចិញ្ចឹមកូន និងភារកិច្ចក្នុងផ្ទះជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/02-63-1024x543.jpg)
តើអ្វីទៅជាសមភាពយេនឌ័រ?
សមភាពយេនឌ័រមានន័យថា សំដៅដល់មនុស្សទាំងអស់ដោយមិនគិតពីភេទ ត្រកូល ជាតិសាសនា អាយុ ស្ថានភាពគ្រួសារ លក្ខណៈរូប ឬរបៀបរបបរស់នៅ ដោយទទួលបាននូវការធានាយកចិត្តទុកដាក់ ឱកាស ការទទួលស្គាល់ ការគោរពសិទ្ធិ និងស្ថានភាពដូចគ្នា។
តើអ្វីជាសមធម៌យេនឌ័រ?
សមធម៌យេនឌ័រ គឺជាការលើកកម្ពស់សិទ្ធិរបស់ជនគ្រប់រូប ឲ្យទទួលបាននូវការប្រើប្រាស់អ្វីមួយប្រកបដោយសមធម៌ ទទួលបាននូវផលប្រយោជន៍ពីការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ លើសពីនេះទៅទៀត វាគឺជាការលើកកម្ពស់សិទ្ធិរបស់ជនគ្រប់រូប ក្នុងការចូលរួមគ្រប់សកម្មភាពយ៉ាងពេញលេញ លើផ្នែកសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៅក្នុងសង្គម ឬសហគមន៍របស់ពួកគេ ដើម្បីសម្រេចបាន នូវសេចក្ដីត្រូវការជាមូលដ្ឋានរបស់ពួកគេ។ យើងអាចនិយាយមួយបែបទៀត បានថា សមភាពយេនឌ័រ គឺជាការផ្ដល់ឲ្យនូវសិទ្ធិ អំណាច និងឱកាសស្មើៗគ្នា ឬដូចៗគ្នាដោយមិនមាននិន្នាការភេទ។ ចំណែកឯ សមធម៌យេនឌ័ រគឺជាសកម្មភាពទាំងឡាយណា ដែលធ្វើអោយសង្គមទទួលបាននូវសមភាពយេនឌ័រ។
តើអ្វីជាការរើសអើងយេនឌ័រ?
ដើម្បីស្វែងយល់អំពីការរើសអើង នៅក្នុងបញ្ហាយេនឌ័រ យើងចាំបាច់ត្រូវស្គាល់អំពីទម្រង់ នៃការរើសអើងជាបឋម។ ជាទូទៅការរើសអើង គឺជាទង្វើដែលបានបង្ហាញនូវការបែងចែក ការប្រកាន់ ការវិនិច្ឆ័យដោយភាពលំអៀងទៅលើអ្វីមួយ ឬនរណាម្នាក់ ក្រោមរូបភាពដោយផ្ទាល់ ឬដោយប្រយោល។ ការរើសអើងដោយផ្ទាល់ជាទង្វើបែបបុគ្គល ឬក្រុមដែលបានបដិសេធចំៗ ផ្អែកលើផ្នត់គំនិតស្តង់ដារ ឬនិន្នាការនានា។ ចំណែកឯការរើសអើងដោយប្រយោល គឺជាទង្វើរបស់បុគ្គលឬក្រុមណាមួយ តាមរយៈការផ្ដល់សេវា ផលប្រយោជន៍ ការអភិវឌ្ឍនានា ដោយភាពលំអៀង។
ហេតុអ្វីយើងត្រូវធ្វើការបញ្ជ្រាបយេនឌ័រ?
ការបញ្ជ្រាបយេនឌ័រ គឺជាយុទ្ធវិធីទាំងឡាយណា ដែលប្រើប្រាស់សម្រាប់ដោះស្រាយ នូវវិសមភាពយេនឌ័រក្នុងសង្គម ដូចនេះវាមានសារៈសំខាន់ណាស់ ចំពោះការយល់ដឹងជាមូលដ្ឋានអំពី ការចូលរួម ការផ្ដល់នូវសិទ្ធិនិងអំណាច និងតម្រូវការនានាដោយមិនមានការរើសអើង។
តើយើងបញ្ជ្រាបយេនឌ័រដោយវិធីណា?
យើងអាចបញ្ជ្រាបយេនឌ័រ ដោយចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ តាមរយៈការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ អវិជ្ជមានមកលើភេទណាមួយ ដែលនាំអោយមានវិសមភាពទៅលើស្ត្រីនិងបុរស។ លើសពីនេះទៅទៀត ត្រូវចូលរួម និងផ្ដល់ការគាំទ្រ និងបង្កឱកាសដល់ក្រុមជនងាយរងគ្រោះ ឬរងគ្រោះ និងអ្នកបាត់បង់ឱកាសដូចជា៖ ស្ត្រីមេម៉ាយក្មេងស្រី ជនមានពិការភាព ជនជាតិដើមភាគតិច និងអ្នករស់នៅជាមួយជំងឺអេដស៍ជាដើម។ ដើម្បីសមភាពយេនឌ័រ គឺគ្មានការប្រកាន់ក្មេងប្រុស ក្មេងស្រី បុរស ស្ត្រី ឬអ្នកចម្រុះភេទនោះទេ ពោល គឺមនុស្សគ្រប់គ្នាអាចទទួលបានឱកាស សិទ្ធិ និងផលប្រយោជន៍ស្មើៗគ្នា។
តើមានគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអ្វីខ្លះ ក្នុងការលើកកម្ពស់យេនឌ័រ?
លិខិតបទដ្ឋានច្បាប់ និងគោលនយោបាយ ដែលលើកកម្ពស់យេនឌ័រ នៃព្រះរាជាណាចក្រកម្ពុជា មានច្រើន។ ក្នុងនោះមានទាំងអនុសញ្ញាអន្តរជាតិ និងបទដ្ឋានគតិយុត្តិក្នុងស្រុកដូចជា៖ អនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទហៅកាត់ថា CEDAW ដែលបានអនុម័តនៅថ្ងៃទី 18 ខែធ្នូឆ្នាំ 1979 នឹងចូលជាធរមាននៅថ្ងៃទី 3 ខែកញ្ញាឆ្នាំ 1981។ ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក្លាយជាភាគីហត្ថលេខីនៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 1992។ CEDAW ជាអនុសញ្ញាសាកលមួយ ដោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាអំពើហិង្សា ទាក់ទងនឹងយេនឌ័រគ្រប់ទម្រង់។ ដោយឡែកបទដ្ឋានគតិយុត្តិ ដែលមាននៅក្នុងប្រទេសកម្ពុជាមានជាអាទិ៍៖
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ 1997 ច្បាប់ ស្ដីពីវិ សោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ 2013 ច្បាប់ ស្ដីពី ការងារឆ្នាំ 1997 ច្បាប់ភូមិបាលឆ្នាំ 2001 ច្បាប់ច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះឆ្នាំ 2005 ច្បាប់ ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ 2008 ក្រមរដ្ឋប្បវេណីឆ្នាំ 2007 ក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ 2006 ក្រមព្រហ្មទណ្ឌឆ្នាំ 2009 ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ 2007 ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឆ្នាំ 2008 ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ 2008 និងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ 2006។
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ 1993 ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋទាំងពីរភេទមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសេរីភាពចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(មាត្រា 35) និងមានសិទ្ធិជ្រើសរើសមុខរបរសមស្រប ហើយទទួលបានប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា នឹងលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី (មាត្រា 45)។
ទន្ទឹមនឹងនេះយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី 3 នៅតែបន្តប្ដេជ្ញាក្នុងការលើកស្ទួយស្ថានភាពស្ត្រី មិនតែប៉ុណ្ណោះថែមទាំងបានចាត់ទុកថា ជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ 2014 ដល់ឆ្នាំ 2018 ក៏បានបង្ហាញអំពីការបញ្រ្ជាបយេនឌ័រ និងចាត់ទុកថាជាបញ្ហាអន្តរវិស័យ ទាំងនៅក្នុងគោលនយោបាយ កម្មវិធីនយោបាយ និងវិស័យនានា ពិសេសបន្តបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងវិស័យអប់រំ សេដ្ឋកិច្ច ការការពារផ្លូវច្បាប់ សុខភាព មេរោគអេដស៍ អាហាររូបត្ថម្ភ វិស័យសាធារណៈ និងនយោបាយ៕
អត្ថបទ៖ លន់ សេនី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?