Connect with us

KPT+

ទម្លាប់គេងយប់ជ្រៅពេក នឹងជួបហានិភ័យនេះមិនខាន

បានផុស

នៅ

ការទទួលទានដំណេកមិនបានគ្រប់គ្រាន់​ នឹងផ្ដល់ផលប៉ះពាល់ដល់ជាច្រើនដល់រាងកាយ ជាពិសេស កាត់បន្ថយចំណង់ផ្លូវភេទ ប្រព័ន្ធភាពស៊ាំ​ចុះខ្សោយ អសមត្ថភាព​នៃការគិត និងនាំឱ្យឡើង​ទម្ងន់​ជាដើម។

អ្វីដែលកាន់តែធ្ងន់ធ្ងរ វាអាចបង្កើនហានិភ័យនៃជំងឺ​មហារីក ទឹកនោមផ្អែម និង​សូម្បី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ។ បើសិន​ជាអ្នកគ្មានពេលវេលា​គ្រប់គ្រាន់​ ដើម្បី​ទទួលទាន​ដំណេក​ឱ្យ​បាន​ពេញ​លេញ អ្នក​ត្រូវ​តែ​រៀបចំ​កាលវិភាគ​ឡើងវិញ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ទាំងអស់​នោះ​ នា​ថ្ងៃ​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​ខាងក្រោម​ នឹង​លម្អិត​ប្រាប់​អ្នក​បន្ថែម​ទៀត ថាតើមានអ្វីកើតឡើងចំពោះរាងកាយ នៅ​ពេល​ដែល​អ្នកគេង​មិន​បានតាមការកំណត់ត្រឹមត្រូវ។

១. ប្រឈម​នឹង​ភាព​មិនស្រួលខ្លួន

ការគេងមិនគ្រប់គ្រាន់​ នឹងបំផ្លាញនូវប្រព័ន្ធ​ភាព​ស៊ាំ​ការពាររាងកាយរបស់អ្នក ហើយ​អ្នក​នឹង​ឧស្សាហ៍​មាន​អាការៈ​មិន​ស្រួល​​ខ្លួនយ៉ាងងាយស្រួល។ អ្នកជំនាញថែមទាំង​បានរក​ឃើញ​ទំនាក់ទំនង ​រវាង​ការ​គេង​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់រាងកាយអ្នក ដោយ​បញ្ជក់​ថា អ្នក​នឹងបាត់បង់​ដំណេក​បន្ថែមទៀត ខណៈ​ពេល​ដែល​រាងកាយ ​កំពុង​ប្រយុទ្ធ​ទៅ​នឹង​មេរោគ នៅ​ពេល​ដែល​អ្នក​ឈឺមិន​បាន​គេង​សម្រាក​ភ្នែក​ខ្លះ។

២. ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង

ទាំងការគេងមិន​បានគ្រប់គ្រាន់ (តិចជាង៥ម៉ោង) និង​ការគេងលើសកំណត់ (ច្រើនជាង៩ ម៉ោង) សុទ្ធតែ​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន ​ដល់​សុខភាព​បេះដូង​របស់​អ្នក បើ​តាមការ​វិភាគ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​អឺរ៉ុប។ ជាពិសេស វា​ជា​ឱកាស​មួយ​ដែល​វិវត្ត​ទៅជា​ជំងឺ​សរសៃឈាម​បេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ចំពោះ​លទ្ធផល​គេង​មិន​បាន​គ្រប់គ្រាន់។

៣. ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក

ការគេងមិនបានគ្រប់តាម​កំណត់​ផ្ដល់​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់ មហារីក​ពោះវៀនធំ និង​មហារីក​ក្រពេញប្រូស្តាត ផ្អែកទៅ​លើ​សេចក្តី​ថ្លែងការរបស់​ក្រុមគ្រូពេទ្យជំនាញ​នៅ​សហរដ្ឋអាមេរិក (American Academy of Sleep Medicine)។ លើស​ពី​នេះ សម្រាប់​បុគ្គលិក ឬ​អ្នកធ្វើការ​វេន​យប់​ កាន់​តែ​ប្រឈម​អត្រា​មរណភាព​ខ្ពស់​ជា​ជាង​ក្រុម​អ្នក​ធ្វើការ​ដែល​គេង​បាន​ចាត់​ពី ៧ ម៉ោងឡើងទៅ។

៤. បាត់បង់​សមត្ថភាព​ក្នុង​ការ​គិត

ទោះបី​ការគេងមិនបាន​ពេញលេញ​ក្នុង​ពេល​មួយ​យប់ ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​សំខាន់ៗ​ផងដែរ។ ជាក់ស្ដែង​អ្នក​ជំនាញ​ខាង​សុខភាព​ខួរក្បាល បាន​ធ្វើការ​ពិសោធន៍​ទៅលើ​ក្រុមបុរសចំនួន១៨នាក់។ ជា​ដំបូងគេ​ឱ្យ​ពួកគាត់ទាំង១៨នាក់ ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​យប់ទី១ និង​គេង​រំលង​អធ្រាត្រ​នៅ​យប់​បន្ទាប់។ ជាលទ្ធផល មុខងារខួរក្បាល ដូចជា សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត ការដោះស្រាយបញ្ហា មានការចុះខ្សោយ បន្ទាប់​ពី​យប់​ដែល​គេង​មិន​បាន​គ្រប់គ្រាន់។

.ប្រឈម​នឹង​ការ​ឡើង​ទម្ងន់

គេបានធ្វើការសិក្សាអំពីទំនាក់ទំនងរវាងការគេង និង​ទម្ងន់​របស់​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ២០ឆ្នាំឡើងចំនួន ២១៤៦៩ នាក់។ ជា​លទ្ធផល អ្នកដែល​គេង​តិច​ជាង៥ម៉ោងរៀងរាល់​យប់ ​អំឡុង​ពេល៣ឆ្នាំក្នុងរយៈពេលនៃការសិក្សា ទំនង​ជា​មាន​ការ​ឡើង​ទម្ងន់ និង​ករណី​ខ្លះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់។ ចំណែក​ឯអ្នកដែលគេងបានពី៧ទៅ៨ម៉ោង គឺ​មាន​ស្ថានភាព​ល្អ​ជាប្រក្រតី។

. ស្បែក​ជ្រៀវជ្រួញ

បើសិនជាអ្នក​មិន​ខ្វល់ខ្វាយ​អំពី​ការប្រឈម​ទាំង​ប៉ុន្មាន​ចំណុច​ខាង​លើ​ទេ យ៉ោង​ហោច​ណាស់​គួរ​តែ​យកចិត្តទុកដាក់​ទៅ​លើ​សម្រស់​ខាងក្រៅ ដូចជា​សុខភាព​ស្បែកជាដើម។ អ្នក​ដែល​គេង​បាន​តិច​ម៉ោង ភាគច្រើន​ជួប​ប្រទះនឹងបញ្ហាស្នាម​ជ្រីវជ្រួញ ពណ៌​ស្បែក​មិន​ស្មើគ្នា និង​បាត់បង់​សំណើម​នៅ​លើ​ស្បែក។ ជាពិសេស អ្នក​ដែល​គេង​មិន​គ្រប់​ទៅ​តាម​កំណត់ ច្រើនតែ​មិន​ពេញចិត្ត​ជាមួយ​នឹង​រូបរាង និង​សម្រស់​របស់​ពួកគេ ជាជាង​អ្នក​ដែល​មាន​ទម្លាប់​គេង​បាន​ឆ្អែត​រាល់​យប់៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ

ចុចអាន៖៥ ចំណុចនេះហើយ តែងធ្វើឲ្យជីវិតមានភាពច្របូកច្របល់ គ្មានគោលដៅច្បាស់លាស់នឹងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម