ព័ត៌មានអន្ដរជាតិ
Zelensky ប្រាប់ប្រធានបទសំខាន់មួយ ដែលលោកពិភាក្សាជាមួយប្រមុខ UN
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា “ការរំលោភសិទ្ធិមនុស្ស” ដោយរុស្ស៊ី គឺជាប្រធានបទសំខាន់មួយ ដែលលោកពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។
លោកបន្តថា អ្នកទាំង២ ក៏បាននិយាយគ្នាផងដែរ អំពីវិធីជួយសង្គ្រោះមនុស្សចេញពីរោងចក្រដែកនៅទីក្រុង Mariupol។ “ខ្ញុំទុកចិត្តនិងជឿជាក់ ដូចសាច់ញាតិនៃអ្នកដែលជាប់នៅក្នុងរោងចក្រ Azovstal ដែរថា លោកអគ្គលេខាធិការហើយយើង នឹងអាចទទួលបានលទ្ធផលជោគជ័យ”។
លោក Zelensky ក៏អំពាវនាវផងដែរឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ហើយនិយាយថា លោកបានជំរុញឲ្យលោក Guterres ចាត់វិធានការដើម្បីការពារអ្វីដែលលោកហៅថា ការនិរទេសជនស៊ីវិលអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
ស្របពេលជាមួយគ្នានោះ លោក Guterres បានរំលឹកឡើងវិញថា ការលុកលុយរបស់រុស្ស៊ី គឺជាការរំលោភទាំងទឹកដីអ៊ុយក្រែន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ នៅតែបន្តខិតខំដើម្បីឲ្យមានបទឈប់បាញ់ពេញលេញ។
លោកអះអាងថា ជំនួយស្បៀងអាហាររបស់ UN បានទៅដល់ប្រជាជនអ៊ុយក្រែនជាងពីរលាននាក់រួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស បញ្ជូនកងទ័ព ៨ពាន់នាក់ទៅអឺរ៉ុបខាងកើត ជាការដាក់ពង្រាយធំបំផុតមួយ ចាប់តាំងពីសង្គ្រាមត្រជាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់